CamNews

តារា 

ចេញមុខចេញមាត់ខ្លាំង!! នាង Aom Sushar ចាប់ផ្តើមមានគម្រោងនាំមិត្តប្រុសមហាសេដ្ឋី ទៅជួបក្រុមគ្រួសារនាង

ថៃ ៖ បន្ទាប់ពីបែកធ្លាយព័ត៌មានថា នាង Aom Sushar ទាក់ទងគ្នាជាមួយនិងសង្សារចាស់ កំពូលតារាល្បីគឺនាង Aum Patchrapa រួចមក ស្រាប់តែតារាស្រីរូបនេះ ចាប់ផ្តើមបើកចំហរទំនាកទំនងស្នេហារបស់នាងជាមួយលោកមហាសេដ្ឋីវ័យក្មេងគឺលោក Amp Pithan ។ 

នាង Aom Sushar និងលោក Amp Pithan ចាប់ផ្តើមបណ្តើរគ្នាចេញមុខចេញមាត់ មិនថាពេលទៅជួបមិត្ត ឬទៅធ្វើបុណ្យ ហាត់ប្រាណជាដើម គឺអ្នកទាំងពីរតែងតែបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនជានិច្ច ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាស្រីវ័យ ៣០ ឆ្នាំរូបនេះ បន្ថែមទៀតថា បន្ទាប់ពីការងារសិល្បៈចាប់ផ្តើមធូរស្បើយជាងមុន នាងនឹងនាំមិត្តប្រុសទៅជួបជាមួយនិងក្រុមគ្រួសាររបស់ខ្លួនហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Aom Sushar Aum Patchrapa Amp Pithan