CamNews

ព័ត៌មានអន្តរជាតិ 

ភ្លើងឆេះព្រៃ អាក្រក់បំផុត ប្រចាំឆ្នាំ គម្រាមដល់ក្រុងធំបំផុត ទីពីរ របស់ប្រទេស

ព័ត៌មានអន្តរជាតិ ភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ដល់ទៅ ២០ ខ្នង នៅឯរដ្ឋ Victoria ប្រទេសអូស្រ្តាលី ខណៈ អាជ្ញាធរប្រទេសនេះ​​ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអាសន្ន អោយដឹងថា ករណីគ្រោះធម្មជាតិលើកនេះ​ អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ចាប់តាំង ពីឆ្នាំ ២០០៩ មក ដោយនៅក្នុងនោះ អាចនឹងអាក្រក់ជាង ភ្លើងឆេះព្រៃ កាលពីពេលកន្លងទៅ សម្លាប់មនុស្ស ដល់ទៅ ១៧៣ នាក់ទៅទៀត នេះបើយោងតាម ការដកស្រង់ អត្ថបទសារព័ត៌ មាន ពីទំព័របរទេស aljazeera ។

បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មាន AFP បន្ទាប់ពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ​ បានចេញ អត្ថបទសារព័ត៌មានអោយដឹងថា កាលពីថ្ងៃច័ន្ទកន្លងទៅនេះ គ្រោះអគ្គីភ័យភ្លើងឆេះព្រៃលើក នេះ បានគម្រាមគំហែង វាយលុកដល់ក្រុង Melbourne ដែលជាក្រុងធំទី ពីរ របស់ប្រទេស ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល រាយការណ៍អោយដឹងថា អំឡុងពេលនៃមានគ្រោះ ធម្មជាតិ ភ្លើងឆេះព្រៃហើយនោះ អាជ្ញាធរប្រចាំតំបន់ ក៏បានចុះធ្វើបទអន្តរាគមន៍ ដោយបាន បញ្ជូនភ្នាក់ងារសង្គ្រោះបន្ទាន់​ ទៅកន្លែងកើតហេតុ ។ ពុំមានសេចក្តីរាយការណ៍ណាមួយ សរ បញ្ជាក់អោយដឹង ថាមានករណីគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Int news Unt news Viral video Breaking news Australia