CamNews

បច្ចេកវិទ្យា 

Samsung Galaxy Tab ជា Tablet ជាប់ចំណាត់ថ្នាក់លេខ 1 និង​ ពេញនិយមបំផុតនៅកម្ពុជា


ដោយយោងតាមប្រភពទិន្នន័យដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុនស្រាវជ្រាវ GFK បានបង្ហាញថា Samsung Galaxy Tab Series វាយលុកទីផ្សារ Tablet បានច្រើនជាង 50%​ ដែល មាន ន័យថា Samsung Galaxy Tab Series  ជា  Tablet  ទទួល  បាន  លំដាប់     ថ្នាក់លេខ 1 និងមានប្រជាប្រិយភាព បំផុតក្នុងទីផ្សារ កម្ពុជា។ ​

Tablet ពី Samsung ដែលទទួលបានការគាំទ្រ និងពេញ  និយម  បំផុត  គឺស៊េរី Samsung Galaxy Tab រហូតដល់ Samsung   Galaxy Tab S ជាមួយការវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយដោយផ្តោត លើភាព ច្នៃប្រឌិតខ្ពស់លើការរចនារូបរាង ប្រព័ន្ធ Software ជាពិសេស  គឺបច្ចេកវិជ្ជាដែលអាចបំពេញ រាល់គ្រប់ តម្រូវ ការសម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃដើម្បីធ្វើឱ្យគុណភាពជីវិតកាន់តែប្រសើរ។


ចំពោះ Samsung Galaxy Tab S     ដែល ជា  Tablet ជំនាន់ចុង ក្រោយ រ បស់ Samsung  ដែលទទួល បានការគំាទ្រ  ដ៏ច្រើនលើសលប់ទាំងក្នុងប្រទេសកម្ពុជា និង ទូទាំងពិភពលោក តាមរយៈការឆ្លើយ តប វិជ្ជមានពីអ្នកប្រើប្រាស់លើរូបរាងរចនា  យ៉ាង ស្រស់ប្រណិត  ដ៏ស្តើង និងស្រាលបំផុត របស់ Samsung ជាមួយទំហំអេក្រង់ 8.4 អ៊ីញ និង 10.5អ៊ីញ។ ​ ហើយអ្ វីដែលធ្វើឱ្យ Samsung Galaxy Tab S លេចធ្លោ ជាងគេ គឺអេក្រង់ Super AMOLED ផ្តល់រូបភាពច្បាស់ឥតខ្ចោះ ប្រៀបដូចធម្មជាតិពិតៗ។


ក្រុមហ៊ុន Samsung ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ  និង  និយមប្រើប្រាស់រាល់ គ្រប់ផលិត ផល      បច្ចេកវិជ្ជារបស់ Samsung ក្នុង កន្លងមក។ ហើយក្រុមហ៊ុន សូមសន្យា នឹងបន្តការ ស្វែងរ ក បច្ចេកវិជ្ជាច្នៃប្រឌិតថ្មីៗចុងក្រោយដើម្បីបំពេញតម្រូវការ និងលើកកម្ពស់គុណភាព ជីវិតរបស់ លោកអ្នក ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិជ្ជា ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឲ្យកាន់ តែប្រសើរ ឡើងនូវពិភពទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបក  រណ៍ផ្ទះ បាយ ម៉ាស៊ីនថតចម្លង  ប្រព័ន្ធ  LTE ឧបករណ៍  វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី  និងដំ ណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅ  ទូ ទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com

 ដោយ ៖ កុសល
ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech