ព័ត៌មានកីឡា៖ ព្រឹតិការណ៍ប្រកួតដ៏ធំបំផុតក្នុងប្រវត្ដិសាស្រ្ដកីឡាប្រដាល់រវាង Floyd នឹងប៉ាក់គីអៅ នឹងចាប់ផ្ដើមប្រកួតហើយត្រឹមតែ ១០ ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្ដែបញ្ហាចំបងដែលត្រូវបានចោទឡើងធ្វើឲ្យ ជ្រួលច្របល់ពេលនេះ គឺត្រង់ថា សំបុត្រចូលទស្សនាការប្រកួត នៅមិនទាន់បើកលក់ជាថ្មីនៅឡើយទេ ក្រោយពីផ្អាកមួយរយៈ ។
ប្រភពគេហទំព័រមួយបានឲ្យដឹងថា មានការកើនឡើងខុសពីការស្មាន នៃអ្នកចង់ចូលទស្សនាការប្រកួត រហូតដល់មានការខកខានចំនួនសំបុត្រលក់ចេញ ធ្វើឲ្យមានភាពកកស្ទះផ្អាកមួយរយៈ ។ ទន្ទឹមនឹងការឈប់សម្រាកនេះ ផងដែរលោក Leornard Ellerbe ដែលជាប្រធានផ្សាយផ្ទាល់របស់ Floyd បានលើកឡើងក្នុងសន្និសិទ្ធកាលពីខែមុនថា សំបុត្រនឹងចាប់ផ្ដើមចេញលក់វិញមុន ពីសប្ដាហ៍មុននៃការប្រកួត ប៉ុន្ដែតម្លៃអាចឈានពី ១៥០០ ទៅ ៧៥០០ ដុល្លារ ។ ប្រពភពគេហទំព័របានបន្ដទៀតថា បើទោះបីតម្លៃកើនឡើងប៉ុណ្ណោះ មែនក៏តម្រូវការនៅតែមានបន្ដ ប៉ុន្ដែអ្វីដែលចាំបាច់ពេលនេះ គឺមិនទាន់មាន ចររាចរសំបុត្រមានលើទីផ្សារនៅឡើយទេ ។ ហើយ ប្រសិនបើផ្អែកលើស្ថានភាពនៃការ ប្រែប្រួលក្នុងកំលុងពេល ២ សប្ដាហ៍កន្លងមក ទីផ្សារសំបុត្រអាចនឹងកើនតម្លៃឡើងទៅដល់ ១០០០០ ដុល្លារ ទៀតផង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sportingnews