CamNews

តារា 

សូម្បីតែអតីតប្រធានាធិបតេយ្យអាមេរិច លោក Barack Obama ក៏និយាយអំពីក្រុម Shinee ដែរ

កូរ៉េ ៖ អតីតប្រធានាធិបតេយ្យអាមេរិច លោក Barack Obama បានលើកឡើងអំពីក្រុមតារាចម្រៀងកូរ៉េ នៅក្នុងការថ្លែងសុន្ទរកថា របស់លោកថែមទៀតផង ។ 

យោងតាមតាមវេបសាយរបស់ allkpop បាននិយាយថា អតីតប្រធានាធិបតេយ្យអាមេរិចវ័យ ៥៦ ឆ្នាំរូបនេះ បានលើកឡើងនៅក្នុងប្រពឹត្តិការណ៍មួយដែលមានឈ្មោះថា "The 8th Asian Leadership Conference" ដែលប្រារព្ធធ្វើឡើងនៅប្រទេសកូរ៉េ ។ លោក Barack Obama បាននិយាយអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិចជាមួយនឹងប្រទេសកូរ៉េខាងត្បូងថា "ខ្សែភាពយន្តល្បីៗជាច្រើន ត្រូវបានថតនៅប្រទេសកូរ៉េ ធ្វើឲ្យប្រជាជននៅក្នុងសហរដ្ឋអាមេរិច បាននាំគ្នារៀនអំពីភាសាកូរ៉េ ហើយអ្វីដែលរឹតតែសប្បើមជាងនេះទៅទៀត ខ្ញុំលឺថា ពួកគេបានស្គាល់ក្រុមតារាចម្រៀង SHINee យ៉ាងច្បាស់ ប្រៀបដូចស្គាល់ In-N-Out hamburgers របស់សហរដ្ឋអាមេរិចយ៉ាងចឹង" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: SHINee Jonghyun Seoul South Korea Barack Obama