CamNews

តារា 

លេចធ្លាយមុខកូនប្រុស តារាចម្រៀង លោក ណាំ ប៊ុណ្ណារ័ត្ន គួរឲ្យស្រលាញ់ដល់ហើយ

ភ្នំពេញ ៖ វាពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែននៅពេលដែលបានលេចលឺដំណឹងថា តារាចម្រៀងមួយរូប ដែលបានឃ្លាតឆ្ងាយពីសិល្បៈជាយូរណាស់មកហើយគឺ លោក ណាំ ប៊ុណ្ណារ័ត្ន ។ 

ម្ចាស់បទ "ពេលវេលាមិនស័ក្កសម" រូបនេះ បានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកថា ក្មេងប្រុសដែលបានថតរូបជាមួយលោកនេះគឺជាកូនប្រុសបង្កើតរបស់លោក ដែលមានអាយុ ៩ ហើយ ។ រីឯដំណឹងរៀបការរបស់លោក ដែលមិនត្រឹមបានបែកធ្លាយនោះគឺ ដោយសារតែលោកជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ។

ទោះបីជាយ៉ាងណាក៏ដោយ បងប្រុសតារាចម្រៀង កញ្ញា អេនជីឡា រូបនេះ នៅតែមិនបង្ហាញមុខ ឬបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់ខ្លួនគឺជាអ្នកណានៅឡើយទេ ពោលគឺបង្ហាញតែមុខកូនប្រុសបណ្តូលចិត្តប៉ុណ្ណោះ ៕



ដោយ​ ៖ គន្ធា