CamNews

ព័ត៌មានអន្តរជាតិ 

ហ្ស៊កដានី ក្តៅស្លឹកត្រចៀកខ្លាំង ខណៈប្រកាស វាយប្រហារ IS "គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ"

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សរាប់ពាន់នាក់ ជាពលរដ្ឋប្រទេស ហ្ស៊កដានី ផ្ទុះចេញ  មុខធ្វើបាតុកម្ម នៅ ក្នុងរដ្ឋធានី Amman ដើម្បីជាការគាំទ្រ ដល់យោធា នៃរដ្ឋាភិបាលប្រទេសរបស់ខ្លួន   ក្នុងការឆ្លើយតបទៅ នឹងការសម្លាប់ដុតទាំងរស់ ពីឡុតរបស់ខ្លួន កាលពីពេលកន្លងទៅនេះ ដោយក្រុមរដ្ឋអ៊ី ស្លាម ជ្រុលនិយម Islamic State (IS) ។


របាយការណ៍ ពីហ្ស៊កដានី អោយដឹងថា យន្តហោះចម្បាំងរបស់ខ្លួនជាច្រើន  បានបើការវាយប្រ ហារ ទៅ លើគោលដៅ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS អំឡុងថ្ងៃព្រហស្បត្តិ៍ ដើម្បីជា  ការ ឆ្លើយតបទៅនឹង អំពើសា ហាវយ៉ង់ឃ្នង សម្លាប់ពីឡុត ដោយដុតសម្លាប់ទាំងរស់ នៅក្នុងទ្រុងដែក ។


យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងការបរទេស ហ្ស៊កដានី លោក Nasser Judeh អះអាងអោយដឹង កាលពីថ្ងៃ ព្រហស្បត្តិ៍នេះ អោយដឹងថា ការវាយប្រហារប្រឆាំងទៅនឹង ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម  IS " គ្រាន់តែជា ការចាប់ផ្តើមតែប៉ុណ្ណោះ ។ "


វីដេអូ ពីឡុត វ័យ ២៦ ឆ្នាំ លោក Lt Kasasbeh សរបញ្ជាក់ស្តែងៗអោយដឹងថា  ត្រូវ  បានដុតសម្លាប់ទាំង រស់ នៅក្នុងទ្រុងដែក ដោយក្រុម IS កាលពីដើមសប្តាហ៍នេះ ។ លោកត្រូវបានចាប់ ឃាត់ខ្លួន ដោយក្រុម សកម្មប្រយុទ្ធសាហាវ មួយនេះ កាលពីអំឡុងខែធ្នូ កន្លងទៅ បន្ទាប់ពីយន្តហោះចម្បាំង   របស់លោក ប្រ ភេទ F-16 បើកធ្លាក់នៅក្នុងប្រទេស ស៊ីរី ៕

- អាន ៖  ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"

- អាន ៖ ក្តៅស្លឹកត្រចៀក ក្រោយ IS សម្លាប់ ពីលុត ដុតទាំងរស់ ហ្ស៊កដានី កាត់ទោស ប្រហារជីវិត ភ្លាមៗ សមាជិក IS

- អាន ៖ ពិភពលោក តក់ស្លុត​ ជាមួយនឹងវីដេអូ IS សម្លាប់ចំណាប់ខ្មាំង ជាពីលុត បើកយន្តហោះ "ដុតទាំងរស់"

-​ អាន ៖ IS សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង ជប៉ុន ខណៈ ហ្ស៊កដានី ភ័យខ្លាច​កើតលើ ពីលុត បើកធ្លាក់យន្តហោះ របស់ខ្លួន

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS Jordan Pilot