CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច ១០ នាក់ស្លាប់ ក្រោយទូក ឯកជន មួយគ្រឿង ក្រឡាប់លិច កាលពីម្សិលមិញ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីមានការដកស្រង់ សេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍រដ្ឋ ​NDTV គេហទំព័រសារព័ត៌មាន ស៊ិនហួរ បានចេញផ្សាយ អោយដឹងថា កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ យ៉ាងហោចណាស់ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូក ឯកជនមួយគ្រឿង បានក្រឡាប់លិច នៅឯប្រទេសឥណ្ឌា ពោលគឺ នៅភាគខាងកើតប្រទេសស្ថិត នៅក្នុងរដ្ឋ Odisha ។

បន្ថែមពីលើនេះ បើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីក្នុងស្រុក អោយដឹងថា ក្រោយពីបាន កើតមានឡើង នូវគ្រោះអកុសលលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្ស ១០ នាក់ស្លាប់ បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយមនុស្ស ៧ នាក់ផ្សេងទៀត បាន បាត់ខ្លួន ដូចគ្នាដែរ ។

លោក Mohapatra ជាស្នងការ តំណាងអោយភ្នាក់ងារ សង្គ្រោះជាពិសេស អះអាងអោយដឹងថា ក្រុមមនុស្សជាច្រើននាក់ ត្រូវបានគេជួយសង្គ្រោះ ស្រង់ចេញពីទឹក អំឡុងពេលមានឧបទ្ទេវហេតុ ផ្ទុយទៅវិញ លោក Amitav Panda មកពីស្នងការប៉ូលីស Ainthapalli និយាយអោយដឹងថាមនុស្ស ច្រើនជាង ៨០ នាក់ ត្រូវបានគេ ស្រង់ជួយសង្គ្រោះ អោយរស់រានមានជីវិត ។ គួររំឭកថា បើយោង តាមរបាយការណ៍ មានមនុស្ស ១០០ នាក់ កំពុងតែធ្វើដំណើរ នៅលើទូក ជួបហេតុការណ៍អាក្រក់ មួយនោះ ។

ទន្ទឹមនឹងនេះ របាយការណ៍បន្តអោយដឹងថា ទូកមួយគ្រឿងនោះ ផ្ទុកក្រុមមនុស្ស ដែលជាអ្នកធ្វើ ដំណើរកំសាន្ត ពិកនិច អ្វីដែលជាមូលហេតុនាំអោយក្រឡាប់លិចនោះគឺ​ មកពីផ្ទុកលើសចំណុះ ពោល ទូកមួយគ្រឿងនេះ មានសមត្តភាពផ្ទុក ត្រឹមតែ ៧០ នាក់នោះទេ តែដឹងអីថា អំឡុងពេល មានគ្រោះថ្នាក់ ទើបគេរកអោយឃើញថា ទូកមួយគ្រឿងខាងលើ ផ្ទុកមនុស្ស ដល់ទៅ ១០០ នាក់ ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video India Asia Mumbai