CamNews

តារា 

Sean ទម្លាយទំនាកទំនងជាមួយ Pim ម្តងទៀត ក្រោយពីអតីតមិត្តស្រីមានសង្សារថ្មី

ថៃ ៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ លោក Sean Jindachot បានចូលរួមនៅក្នុងការសម្ពោធរឿងថ្មីដែលមានចំណងជើងថា "Rerk Sanghan" ។ ហើយតារាប្រុសរូបនេះក៏បានទម្លាយទំនាក់ទំនងរបស់ខ្លួនជាមួយនិងនាង Pim Pimprapa ដែលមហាជនយល់ថា អ្នកទាំងពីរកំពុងតែទាក់ទងគ្នាលើសពីមិត្ត ។​ 

តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់អ្នកកាសែតថា តាំងពីបែកពីនាង Gipsy Keerati រហូតដល់នាងមានសង្សារថ្មីហើយក៏ដោយ គឺលោកនៅតែមិនទាន់មានអ្នកណាម្នាក់ពិសេសនៅក្នុងចិត្តនៅឡើយទេ ។ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយនិង Pim Pimprapa គឺរាប់គ្នាដូចជាបងប្អូននឹងគ្នាយ៉ាងចឹង ។ 

លោក Sean Jindachot បន្ថែមទៀតថា តាំងពីថតរឿងចប់រួចរាល់មក ខ្លួនមិនដែលបានជួបនឹង Pim Pimprapa នោះទេ ប៉ុន្តែពេលខ្លះលោកក៏បានផ្ញើរសារទៅលេង ឬខមមិននៅលើរូបដែលនាងបានផុសនៅក្នុងគណនីអុិនស្រ្តាក្រាមជាដើម ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Sean Jindachot Gipsy Keerati Pim Pimprapa