CamNews

តារា 

តោះមកដឹងពីទំនាក់ទំនងរបស់នាង Gipsy Keerati ជាមួយនិងបុរសជនជាតិបរទេសម្នាក់

ថៃ ៖ យោងតាមគណនីអុិនស្រ្តាក្រាមរបស់នាង Gipsy Keerati ហាក់បីដូចជាតារាស្រីរូបនេះកំពុងតែមានស្នេហាជាមួយនិងបុរសជនជាតិម្នាក់ ខណៈអ្នកទាំងពីរតែងតែខមមិនតប ត គ្នាទៅវិញទៅមក ។ 

ដើម្បីជម្រះមន្ទិលសង្ស័យ ប្រភពផ្លូវការមួយរបស់ប្រទេសថៃក៏បានឆាតទៅសួរបុរសជនជាតិអុឺរ៉ុបម្នាក់នោះ អំពីទំនាក់ទំនងរវាងអ្នកទាំងពីរថា តើពួកគេជាគូនឹងគ្នាឬយ៉ាងណា ។ 

បុរសម្នាក់នោះបានថ្លែងប្រាប់អ្នកកាសែតថា ខ្លួននិងនាង Gipsy Keerati មិនទាន់ជាសង្សារនឹងគ្នានៅឡើយទេ ប៉ុន្តែលោកកំពុងតែតាមញ៉ែតារាស្រីវ័យ ២៩ ឆ្នាំរូបនេះ យ៉ាងពិតប្រាកដមែន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Sean Jindachot Gipsy Keerati