CamNews

តារា 

បែកធ្លាយថា ken និង Esther អោបគ្នាស្អិតនៅកណ្តាលវ៉ូងមនុស្ស ដឹងអត់អ្នកទាំងពីរតបវិញថាម៉េច?

ថៃ ៖ គូស្នេហ៍ដ៏ស្រស់សង្ហាមួយគូ គឺលោក Ken phupoom និងនាង Esther Supreeleela ថ្មីៗនេះ បានលេចលឺព័ត៌មានមិនល្អមួយថា អ្នកទាំងពីរបានអោបគ្នាយ៉ាងស្អិតរមួន នៅកណ្តាលវ៉ូងមនុស្ស ទើបធ្វើឲ្យតារាថៃទាំងពីរដួងនេះ ទទួលបានខមមិនអត់ល្អជាច្រើន ពីអ្នកនិយមលេងអឺនធឺណិត ព្រោះទង្វើធ្វើមិនសមគួរនៅទីសាធារណៈបែបនេះ ។ 

ទទ្ទឹមនឹងនេះផងដែរ Ken និង Esther បានចេញមុខបកស្រាយថា "ពួកយើងមិនបានអោបគ្នា ឬធ្វើអ្វីហួសហេតុពេក នៅទីសាធារណៈដូចដែលព័ត៌មានចុះផ្សាយនោះទេ។ ការពិតទៅពួកយើងគ្រាន់តែរាំ ព្រមទាំងបង្កើតបរិយាកាសសប្បាយៗធម្មតានោះទេ" ។ 

ផ្ទុយពីកំហឹង ក្រោយចុះផ្សាយព័ត៌មានមិនពិត តារាថៃទាំងពីរដួងនេះ បែរជានិយាយទាំងចិត្តត្រជាក់ ហើយសូមឲ្យកែព័ត៌មានចេញ ព្រោះមិនចង់អោយប៉ះពាល់ដល់កត្តិយសរបស់ពួកគេនោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: ken phupoom Esther Supreeleela