(ភ្នំពេញ)៖ ថ្ងៃនេះគេហទំព័រ Khmertalking សូមនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់កំសាន្តនូវចម្រៀងមួយបទ មានចំណងជើងថា «ទីបំផុត» ច្រៀងដោយយុវជនម្នាក់ឈ្មោះ អួន រតនៈបណ្ឌិត ហើយបទនេះដែរ ជាសំនៀងម្ចាស់ដើមរបស់លោក ហេង ពិទូ ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំង លើទីផ្សាចម្រៀង។ ជាពិសេសសម្រាប់មិត្តៗយុវវ័យខ្មែរ ទាំងប្រុស-ស្រីតែម្តង។
បទនេះត្រូវបានបង្ហោះឡើង នៅលើបណ្តាញ You Tube ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ទស្សនិជនខ្មែរ រាប់លាននាក់។ យ៉ាងណាមិញ ខណៈបទនេះកាន់តែល្បីរន្ទឺ ថ្មីៗនេះមានយុវជនម្នាក់ឈ្មោះ អួន រតនៈបណ្ឌិត បានជ្រើសយកបទ «ទីបំផុត» ដើម្បីច្រៀង អមដោយការដេញហ្គីតាខ្លួនឯង ពេលបានស្តាប់ហើយពិតជាពីរោះមិនចាញ់ម្ចាស់សំនៀងដើមប៉ុន្មានឡើយ។
សូមបញ្ជាក់ថា យុវជន អួន រតនៈបណ្ឌិត បច្ចុប្បន្នជានិស្សិត ទើបបញ្ចប់ការសិក្សាជំនាញពេទ្រ នៅសាលាពុទ្ធិសាស្ត្រ។ ដោយមានទេពកោសល្យ ស្រលាញ់សិល្បៈពីកំណើត ពេលទំនេរពីការសិក្សាយុវជន អួន រតនៈបណ្ឌិត តែងឆ្លៀតឱកាសរៀនច្រៀង និងដេញហ្គីតាខ្លួនឯងរួចថតបង្ហោះ លើបណ្តាញសង្គមយក្ស ហ្វេសប៊ុក រហូតមានការគាំទ្រច្រើន ពីទស្សនិកជនចំពោះទេពកោសល្យមួយនេះ។
ដើម្បីជ្រាបច្បាស់ថា មួយបទនេះប្លែក និង គួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកំសាន្ត ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី