CamNews

ព័ត៌មានអន្តរជាតិ 

គ្រូបង្វឹក គ្រាប់បែកម្នាក់ និងសិស្ស ២២ នាក់ផ្សេងទៀតស្លាប់ ជាបំណែក ក្រោយគ្រាប់បែកផ្ទុះ ដោយអចេតនា

ព័ត៌មានអន្តរជាតិ ៖ គ្រូបង្វឹក ទាក់ទិន ទៅនឹងការប្រើប្រាស់គ្រាប់បែកម្នាក់ ក៏ដូចជាសិស្សមួយ ចំនួនផ្សេងទៀតរបស់គាត់ ទាំងអស់គ្នា ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត​ ទៅ​ ជាចម្រៀកៗ បន្ទាប់ពីគ្រាប់បែក ពិត ដែលគាត់បានបំពាក់ជាប់ទៅនឹងខ្សែក្រវ៉ាត់នោះ បានផ្ទុះ ឡើងដោយអចេតនា នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ ទេស ibtimes ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល សរបញ្ជាក់បន្ថែមអោយដឹងថា ករណីគ្រោះថ្នាក់ខាងលើ នេះ អាចកើតឡើងទៅ បាននៅឯ ជំរុំមួយកន្លែង ភាគខាងជើង ក្រុង Baghdad ប្រទេសអ៊ីរ៉ាក ពោលគឺ អំឡុងពេល គ្រូបង្វឹកម្នាក់ ធ្វើការណែនាំ ដល់កូនសិស្ស ដែលជា ក្រុមភារវករ ទាំង ២២ នាក់របស់ខ្លួន ។ យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក ចេញផ្សាយអោយដឹងថា ជារួមជនរង គ្រោះដែលបានស្លាប់ក្នុងឧបទ្ទេវហេតុខាងលើនេះ មានចំនួន ២០ នាក់ ស្របពេលដែល១៥នាក់ ផ្សេងទៀត ដែលនៅជុំវិញ និងក្បែរនោះ បានទទួលរងរបួស ធ្ងន់ និងស្រាល ។

គ្រូបង្វឹកម្នាក់នេះ ត្រូវបានគេជឿថា ជាបេក្ខភាព កែនអ្នកបះបោរ អោយចូលដៃជាមួយនឹងក្រុម សកម្មប្រយុទ្ធ Sunnis ដើម្បីធ្វើការប្រឆាំងតវ៉ា នៅនឹងកងកម្លាំងរដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់សព្វ ថ្ងៃ។ បន្ថែមពីលើនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក និយាយអោយដឹងថា ក្រុមសកម្ម ប្រយុទ្ធ ៧ នាក់ផ្សេងទៀត ដែលបានរួចផុត ពីការផ្ទុះស្លាប់នោះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការ ចាប់ឃាត់ខ្លួនហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ibtimes


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East