CamNews

មិនគួរឲ្យជឿ 

បង្ហោះ​​រូប​ថត Selfie ជា​មួយ​មិត្ត​ស្រី ជា​លើក​ចុង​ក្រោយ មុន​ពេល​សម្លាប់​ចោល ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ

(ឥណ្ឌា )៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីគេបានសម្លាប់មិត្តស្រី ព្រោះតែខឹងនាងចូលចិត្ត និយាយជាមួយប្រុសផ្សេង។ ជនសង្ស័យមានអាយុ២៧ឆ្នាំ ឈ្មោះ Ashish Kumar ត្រូវបានប៉ូលីសនៅ Dehradun និយាយថា នៅថ្ងៃកើតហេតុ គេបានថតរូប selfie ជាមួយមិត្តស្រីជាលើកចុងក្រោយ មុនពេល​វាយប្រហារនាង។

នារីរងគ្រោះមានអាយុ៣០ឆ្នាំ ឈ្មោះ Gurpreet Kaur មុនពេល ត្រូវបុរសដៃដល់សម្លាប់ គឺពួកគេទាំងពីរបាននាំគ្នាដើរកំសាន្ត​ ប៉ុន្តែដោយ​សារភ្លើងប្រច័ណ្ឌ បណ្តាលឲ្យ Kumar កើតគំនិតសម្លាប់មិត្តស្រី ព្រោះឃើញនាងរួសរាយដាក់បុរសៗ ​ច្រើននាក់​ពេក។ ថ្ងៃមួយ Kumar បានថតរូបជាមួយមិត្តស្រី ជាចុងក្រោយ រួចឆ្លៀតឱកាសល្អគេក៏ទាញខ្សែមករឹតក Kaur ប្រុងសម្លាប់ តែមិនសម្រេចទើបទាញកាំបិត ចាក់ចំបំពង់កនាងឲ្យស្លាប់តែម្តង។

ក្រោយពីសម្លាប់មិត្តស្រីហើយ ជនដៃដល់ក៏បានផ្ញើសារ ទៅមិត្តភក្តិប្រាប់ពីរឿងនេះ ហើយក៏បានបង្ហោះរូបថត selfie ជាមួយមិត្តស្រី នាគ្រាចុងក្រោយ លើប្រូហ្វាល់ផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle