CamNews

ព័ត៌មានជាតិ 

យាយតាឈ្លោះគ្នា ពីព្រលប់ តាងើបពីប្រលឹម កាប់យាយ ៤ពូថៅស្លាប់

កណ្ដាល៖ រឿងរ៉ាវអំពើហិង្សា ដ៏ឲ្យរន្ធត់មួយ រវាងយាយ-តា បានកើតឡើង ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​ថ្នាក់ តាសម្លាប់យាយនៅក្នុងថ្លុកឈាម គ្រាន់តែឈ្លោះគ្នាបន្ដិចបន្តូចសោះ។

ករណីឃាតកម្ម ដ៏សាហាវនេះបានកើតឡើងនៅ ភូមិពោធិ៍មង្គល ឃុំព្រែតាទែន ស្រុកពញាឮ ខេត្ត​កណ្ដាល កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០១៤ ។

បើតាមសំដីសមត្ថកិច្ចបានឲ្យដឹងថា យាយ-តាខាងលើបានឈ្លោះគ្នាបន្ដិចបន្តូច ពីព្រលប់ រួចក៏បាន ចូលដេករៀងៗខ្លួន លុះម៉ោងប្រមាណ ៣និង៥០នាទីទៀបភ្លឺ ស្រាបតែតានឹកឃើញរឿង ឈ្លោះ​គ្នា​​ពី​ល្ងាច ក៏ទាញពូថៅកាប់យាយដែលកំពុងដេកលង់លក់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដង។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យ តា មានឈ្មោះ ឃឹម ហ៊ន អាយុ ៦៨ឆ្នាំ ចំណែក​យាយ​ជា​ជនរង​គ្រោះ​មានឈ្មោះ ចាន់ សុផៃ អាយុ៦៦ឆ្នាំ ត្រូវបានក្រុមគ្រូសាររៀបចំធ្វើបុណ្យ តាមប្រពៃណី

រីឯជន សង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូន តាមផ្លូវច្បាប់៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល 


Tags: Kandal Cambodia