CamNews

កីឡា 

មិនគួរឲ្យជឿឡើយថា Floyd ហ៊ានជួលចុងភៅ ចំអិនអាហារ ១ ចាន​ ១០០០ ដុល្លារ

ព័ត៌មានកីឡា៖ ជារឿងមួយដែលមិនគួរឲ្យនឹកស្មានដល់ ទាល់តែសោះ ក្រោយពីលេចឮដំណឹងយ៉ាងក្ដៅគគុកតាមបណ្ដាញគេហទំព័រព័ត៌មានអន្ដរជាតិ មួយបានចុះផ្សាយថា Floyd ហ៊ាន ចំណាយលុយញ៉ាំអាហារ​ប្រចាំថ្ងៃមួយចាន តម្លៃដល់ទៅ ១០០០ ដុល្លារ ។ 

យោងតាមគេហទំព័រអន្ដរជាតិមួយឈ្មោះ tmz បានបង្ហាញឲ្យដឹងថា Floyd ហ៊ានចំណាយលុយជួលចុង​ភៅផ្ទាល់ខ្លួន​មកចំអិនអាហារប្រចាំថ្ងៃ ក្នុងតម្លៃមួយចានដល់ទៅ ១០០០ ដុល្លារ ដែលបរិមាណនៃការញ៉ាំរបស់​គាត់ ក្នុងមួយថ្ងៃចំនួន ៤ ចាន ហើយចំនួនថ្ងៃដែលគាត់ត្រូវចំណាយពេលញ៉ាំគឺ មានរយៈពេលដល់​ទៅ ៤៦​ថ្ងៃបើគិតទៅដល់​ថ្ងៃចូលរួមប្រកួតជាមួយ​ប៉ាក់គឺអៅ ។ 

ប្រភពគេហទំព័របានបន្ដទៀតថា ចុងភៅស្រីដែលចូលខ្លួនមកចំអិនអាហារនេះគឺជាមេចុងភៅល្បីឈ្មោះ​ខាងអាំងសាច់ បានត្រូវគេហៅថា Chef Q នឹងនៅប្រចាំកាលបន្ដជាមួយ Floyd រហូតដល់ថ្ងៃប្រកួតចូល​មកដល់ ។ 

ជាការបង្ហាញពីតួនាទីជាចុងភៅពិសេស ស្រី្ដម្នាក់នោះបាននិយាយប្រាប់អ្នកការសែតថា សម្រាប់ ពេលវេលា​​អាហាររបស់ Floyd គឺមិនទៀងទាត់នោះ នោះទេ ខណៈណាដែលគាត់ឃ្លាន ហើយប្រាប់​នោះ គឺ​ជា​ពេលដែលគាត់ចាប់ផ្ដើមចំអិនដែរហើយ ពោលគឺពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ។ ហើយរឿងមួយ​ដែលជា​លក្ខណៈចម្លែករបស់គាត់ គឺ គាត់ចូលចិត្ដញ៉ាំអាហារណាដែល ស្រស់ៗ គឺគាត់មិនញ៉ាំអាហារ​ជា ប្រ​ភេទគ្រឿងកំប៉ុង រឺផ្អាប់នោះឡើយ ហើយបើតាមការកត់សម្គាល់ពេលខ្លះ ឃើញគាត់ញ៉ាំដូចជា ស្ពាគីទី ឬក៏ តាកូស​ (spaghetti or taco ) ប៉ុន្ដែសម្រាប់អាហារទ្រទ្រង់សុខភាព ដើម្បីប្រកួតជាមួយ ប៉ាក់ គីអៅ វិញគឺមានជាប្រភេទអាហារដែលសំបូរជាតិ​ប្រូតេអ៊ីន ។ 

ជាការចំណាយក្នុងមួយចានដល់ទៅ ១០០០ ដុល្លារ ចុងភៅបាននិយាយថា តាមពិត​គាត់មិនតម្រូវឲ្យ Floyd ត្រូវចំណាយដល់ថ្នាក់ហ្នឹងនោះ ទេ ប៉ុន្ដែកន្លងមក Floyd បានគិតថា តម្លៃនេះ ពិតជាថ្លៃខ្លាំងណាស់​។ 

គូសបញ្ជាក់ផងដែរថា ក្រៅពីគេហទំព័រ tmz នេះ​ទៅ មិនទាន់មាន គេហទំព័រផ្សេងណាទៀត ចុះផ្សាយនៅឡើយ ទេ ។  

មុខម្ហូបផ្សេងៗដែល Floyd ត្រៀមកម្ម៉ង់ សម្រាប់បំប៉នសុខភាព ដើម្បីផ្ដួល ប៉ាក់ គីអៅ ៖​


ដោយ៖ អឿ អ៊ុយ

ប្រភព៖​ .tmz. 


Tags: boxing news Floyd many