CamNews

បច្ចេកវិទ្យា 

ក្រុមហ៊ុនសាមស៊ុង ដាក់លក់កំពូលស្មាតហ្វូន Samsung Galaxy S6 & S6 Edge មុនកំណត់

ព័ត៌មានបច្ចេកវិទ្យា ៖ រាជធានីភ្នំពេញ (១២ មេសា ២០១៥)៖ ​ដើម្បីឆ្លើយតបនឹងការរង់ចាំយ៉ាងអន្ទសារពីអ្នកគាំទ្រ ទូរស័ព្ទដៃ​ស្មាតហ្វូនរបស់ក្រុមហ៊ុនសាមសុង ក្រុមហ៊ុនបានផ្តល់ការលក់ជូនពិសេសតែមួយថ្ងៃ ប៉ុណ្ណោះ នូវ​ទូរស័ព្ទ​​ដៃ​ស្មាតហ្វូនម៉ូដែលថ្មី Samsung Galaxy S6 & S6 edge សម្រាប់ឱកាសបុណ្យ ចូលឆ្នាំខ្មែរ មុននឹងការ​សម្ភោធ​ដាក់​លក់ជាផ្លូវការនូវទូរស័ព្ទ​ភ្លោះទាំងពីរ ដែលគ្រោងនឹងធ្វើនៅចុងខែមេសា​ឯណោះ។


មនុស្សជាច្រើនក្នុងសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងទឹកមុខរំភើបរីករាយ កំពុងឈរតំរង់ជួរគ្នា​រង់ចាំជាវ​ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 Edge នៅមុខ ស្តង់លក់ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុនសាមសុង នៅផ្សារទំនើបសុរិយា ខណៈពេលដែលអ្នកសារ ព័ត៌មាន​ព្រមទាំងមនុស្សជាច្រើនទៀត កំពុងផ្តិតយកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅខាងមុខ បរិវេណផ្សារ​ទំនើបសូរិយា។

ប្អូនប្រុស ឡោ លេង ដែលកំពុងតែតំរង់ជួរទិញទូរស័ព្ទទំនើបស្មាតហ្វូននេះ បានឲ្យដឹងថា «ខ្ញុំមកតម្រង់ជួរប្រហែលជាមួយម៉ោងហើយ ដើម្បីទិញទូរស័ព្ទដៃស្មាតហ្វូន S6 Edge យកទុកអួតមិត្តភក្តិ បងប្អូននៅឯស្រុក ហើយម៉្យាងវាមានប្រូម៉ូសិនពិសេសផងថ្ងៃហ្នឹង!»  

ការលក់ជូនពិសេសនេះ មានរយៈពេលតែជា 9ម៉ោង កន្លះ ប៉ុណ្ណោះ នៅថ្ងៃទី12 មេសានេះ ដើម្បី​អបអរសាទរ​​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គឺនៅចន្លោះចាប់ពីម៉ោង8 កន្លះព្រឹក រហូតដល់​ម៉ោង​6យប់ នៅ​ផ្សារទំនើបសូរិយា។ នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង​ S6 edge មិនទាន់បានដាក់បង្ហាញជាផ្លូវការផង តែដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុនគេនោះទេ រីឯតម្លៃវិញលក់រឹតតែពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូនក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យ​ ជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទបួននាក់ម្តងនៅថ្ងៃទី១២នេះ ក៏មានឱកាសចាប់ឆ្នោតយក រង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។

គួរបញ្ជាក់ថា រួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ដែលបាន បង្ហាញជាលើកដំបូងនៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទ ដៃ  Samsung Galaxy S6 Edge ក៏ត្រូវបានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទដៃស្មាតហ្វូន គ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយ​ល្អបំផុតប្រចាំឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA ពិតជាមាន លក្ខណៈពិសេសអស្ចារ្យគ្មានគូរប្រៀបដូចបណ្តាញសារព័ត៌មានពាសពេញពិភពលោកភ្ញាក់ផ្អើល មែន។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភព លោក ផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី  និង  របកគំហើញ  ឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ   ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន  ថតចម្លង  ប្រព័ន្ធ  LTE ឧបករណ៍វេជ្ជសាស្ត្រ  ឧបករណ៍  ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED  ។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge