CamNews

តារា 

Yuri ពី Girls Generation កំពុងបង្អួតសម្រស់គ្នា ជាមួយនិងប្អូនជីដូនមួយ ក្នុងឈុតហែលទឹក

ព័ត៌មានកំសាន្ត ៖ ទោះបីជាតារាចម្រៀង Yuri ដែលជាសមាជិកក្រុម Girls’ Generation មានរូបរាងស្រស់ស្អាតយ៉ាងណាក៍ដោយចុះ ប៉ុន្តែសូមអ្នករង់ចាំមើលប្អូនជីដូនមួយរបស់នាងវិញម្តងថា ស្អាតប៉ុណ្ណោះ ។ ប្អូនជីដូនមួយរបស់ Yuri គឺមានឈ្មោះថា Vivian ដែលទើបតែបានក្លាយខ្លួនជាតារាស្រីកាលពីពេលថ្មីៗនេះ ។ ហើយតារាស្រីទាំង ២ រូបនេះត្រូវបានគេទទួលស្គាល់យ៉ាងឆាបរហ័សដោយសារតែបានថតរូបឲ្យទស្សនាវដ្តី ហើយរូបថតរបស់ពួកគេទាំង ២ ក៍បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមអ្នកគាំទ្រ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា បន្ទាប់ពីរូបថតដំបូងនៅក្នុងឈុតហែលទឹក លែងក្លាយជាទីចាប់អារម្មណ៍របស់ហើយនោះ ពួកគេបានស្នើរសុំឲ្យទស្សនាវដ្តីឲ្យរូបថតរបស់អ្នកទាំង ២ នាក់នេះទៀតដើម្បីធ្វើការផ្សព្វផ្សាយ ។ 

នៅក្នុងរូបថតក្រោយ ដែលនៅក្នុងឈុតហែលទឹកនោះ បងប្អូនជីដូនមួយរបស់អ្នកទាំង ២ នេះបាននាំគ្នាបង្អួតរូបរាងកាយដ៍ក្តៅកគុករបស់ពួកគេ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់តែម្តងថា អ្នកទាំង ២ នាក់ពិតជាមានសម្រស់មិនចាញ់គ្នាប៉ុន្មាននោះទេ ៕







 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop


Tags: Yuri Girls Generation Seoul South korea kpop