CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារគុកមួយកន្លែង មនុស្ស ៧ នាក់ស្លាប់ ខណៈ​អ្នកទោស ច្រើននាក់ រត់គេចខ្លួន

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ អ្នកទោស ជាច្រើននាក់ផ្សេងទៀត បានរត់គេចខ្លួន បានសម្រេច កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បន្ទាប់ ពីមានករណីវាយប្រហារគុក មួយកន្លែង ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ នេះបើតាមការអះអាង អោយដឹងពីក្រសួងមហាផ្ទៃ ប្រទេស យេមែន ។

បន្ទាប់ពីមានការដកស្រង់សេចក្តីរាយការណ៍ ពី ក្រសួងមហាផ្ទៃ ប្រទេស យេមែន ទំព័រសារព័ត៌ មានបរទេស ស៊ីអិនអិន បានចេញផ្សាយ អោយដឹងថា ករណីវាយប្រហារគុកមួយកន្លែងខាងលើ នេះ ដោយស្នាដៃ ពួកសកម្មប្រយុទ្ធ​ បានកើតឡើងក្នុងក្រុង Sanaa ។

ប្រភពដដែល បន្តអោយដឹងថា ករណីវាយប្រហារលើកនេះ អាចកើតឡើងទៅបាន ក្រោយពីមាន ការវាយប្រហារ ដោយបានប្រើប្រាស់ រថយន្តបំផ្ទុះ គ្រាប់បែកអត្តឃាត ដោយនៅក្នុងនោះ ក៏មាន ករណីផ្ទុះអាវុធ រវាងក្រុមសន្តិសុខ ដែលត្រូវជា ឆ្មាំគុក និង ក្រុមសកម្មប្រយុទ្ធ មានរយៈពេលដល់ ទៅ ១ ម៉ោងកន្លះ នៅចំពីមុខទ្វារគុកចេញ និង ចូល ផ្ទាល់តែម្តង។

បន្ថែមពីលើនេះ​ បើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍ខាងលើ ដោយផ្ទាល់នឹង ភ្នែក បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មានបរទេសនាំមុខ ស៊ីអិនអិន អោយដឹង ថា ក្នុងរយៈពេល ត្រឹមតែ ១ នាទី ដំបូង នៃការវាយប្រហារ គេឃើញមាន ការបំផ្ទុះគ្រាប់បែកដល់ ទៅ ៧ គ្រាប់ព្រមៗគ្នា ដោយនៅក្នុងនោះ បានបណ្តាលអោយ សំណង់អាគារ ពន្ធនាគារមួយទាំង មូល រងនូវការខូចខាត បាក់រលំ និង រញ្ជួយ ស្របពេលដែលបានធ្វើអោយ មនុស្សយ៉ាងហោច ណាស់ ៧ នាក់ស្លាប់ ខណៈ ២ នាក់ផ្សេងទៀត ទទួលរងរបួស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Yemen