CamNews

តារា 

បែកធ្លាយ!! រូបថតនាង Chompoo អោបគ្នាយ៉ាងស្អិតជាមួយប្រុសក្មេង ផ្ទុះការភ្ញាក់ផ្អើលខ្លាំង

តារាថៃ ៖ តារាសម្តែងស្រីវ័យជ្រេនាង Chompoo araya បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីត្រូវបានបែកធ្លាយរូបថតរបស់នាងជាមួយតារាសម្តែងវ័យក្មេងលោក Mario Maurer កាលពីពេលថ្មីៗនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងរូបថតនោះអ្នកទាំង ២ បានអោបគ្នា និងថតយ៉ាងស្និទ្ធិស្នាលដូចជាគូស្នេហ៍ពិតៗយ៉ាងចឹង ។ ដោយសារតែចំណុចនេះហើយទើបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបែកធ្លាយរូបថតទាំងនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ janisabilalo បានឲ្យដឹងថា ការពិតទៅរូបថតដែលអ្នកនិយមលេងអិនធឺណិតបាននាំគ្នាចែកចាយតៗគ្នានេះ ការពិតទៅគ្រាន់តែរូបថតដែល នាង Chompoo araya និងប្រុសក្មេង Mario Maurer រូបឲ្យទស្សនាវដ្តីមួយជាមួយគ្នានោះទេ គ្មានអ្វីលើសពីនឹងទៀតទេ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer ​ Chompoo araya