CamNews

តារា 

នាង Matt Peeranee ទម្លាយទាំងរឿងសង្សារចាស់ និងមិត្តប្រុសថ្មី

ថៃ ៖ នាង Matt Peranee បានទម្លាយទំនាក់ទំនងជាមួយនិងលោក Songkarn Taechanarong នៅកិច្ចសម្ភាស៍ចុងក្រោយបង្អស់ ។ កាលពីថ្ងៃទី ០៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៨​ កន្លងទៅនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមនៅក្នុងកម្មវិធី The Market Bangkok ហើយក៏បានសម្ភាស៍ជាមួយនិងអ្នកកាសែត ។ 

បើនិយាយអំពីការសម្ភាស៍កាលពី ៣ ខែមុន នាង Matt Peranee និយាយថា នាងពិតជាមិនស្គាល់លោក Songkarn Taechanarong ជាលក្ខណៈផ្ទាល់ខ្លួនអីនោះទេ ប៉ុន្តែពេលនេះនាងបានចាប់ផ្តើមនិយាយគ្នាស្ងាត់ៗ ទោះបីមិនទាន់ជាសង្សារផ្លូវការក៏ដោយចុះ ។ ចំពោះរឿងលែងលះ តារាថៃរូបនេះនិយាយថា នាងមិនបានសុំឲ្យ លោក Songkarn ធ្វើបែបនេះជាមួយភរិយាឡើយ ។ 

ហើយបើនិយាយអំពីរឿងសង្សារចាស់ដែលទើបបែកគ្នាជាមួយនាងគឺ Matt Peranee និយាយថា នាងបានជួប Songkarn Taechanarong នៅពេលដែលចែកផ្លូវគ្នាជាមួយសង្សាររួចរាល់អស់ហើយ ដូច្នេះគ្មានអ្នកណាជាជនទីបីទេ ។ 

Matt Peeranee សង្កត់ធ្ងន់ទៀតថា នាងបានប្រាប់មិត្តភក្តិដែលមិនមានឈ្មោះក្នុងវង្វង់សិល្បៈអំពីទំនាក់ទំនងរបស់នាងនិង Songkarn Taechanarong  ប៉ុន្តែខ្លួនមិនបានឲ្យមិត្តល្បីៗក្នុងសិល្បៈដូចជា Mint Chalida, Taew Natapohn, Mew Nittha និង Toey Jarinporn បានដឹងនោះឡើយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida