CamNews

តារា 

រកណាបាន!! ស្អាតអីម្លឹងៗ ស្អាតគ្មានទាស់តែម្តង សូម្បីតែចំណេះដឹងក៍ខ្ពង់ខ្ពស់ទៀត

ព័ត៌មានកំសាន្ត ៖ តារាម៉ូដែលស្រីជនជាតិកូរ៉េ ​Moon Ga Kyung បានធ្វើឲ្យអស់លោកអ្នក ស្រឡាំងកាំងក្រោយបានឃើញរូបថតដែលនាងបានបង្ហោះនៅលើគណនី Instagram កាលពីពេលថ្មីៗនេះ នាងទទួលបានក្រុមអ្នកគាំទ្រ និង អ្នក Followers ជាច្រើននៅលើគណនី Instagram របស់នាងដោយសាររូបសម្រស់ស្រស់ស្អាត និងរបៀបដែលនាងធ្វើមុខ Cute គួរឲ្យស្រលាញ់ខ្លាំងណាស់ ​ដូចជាកូនកុក្កតាយ៉ាងចឹង ។ 

នាងត្រូវបានប្រភពព័ត៌មានបានឲ្យដឹងថា នាងមិនត្រឹមតែមានមុខមាត់គួរឲ្យស្រលាញ់នោះទេ ​នាងថែមទាំងជាតារាស្រីមួយរូបដែលមានគំនិតឆ្លាតវៃ ​និងឧត្តមគតិខ្ពង់ខ្ពស់ថែមទៀតផង ។ ហើយជាងនេះទៅទៀតនាងក៍ថែមទាំងជា​ តារាស្រីដែលឈានមុខគេនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងគណនី Instagram ថែមទៀតផង ។ 

ដោយយោងតាមគេហទំព័រពី Koreaboo បានឲ្យដឹងថា នៅពេលដែលនាងបានបង្ហោះរូបដែលបានលាយឡំបញ្ចូលគ្នា ទាំងរូបភាពចម្លែកនិងរូបភាពសុិចសុី ក្រុមអ្នកគាំទ្រ ក៍បានសរសើរមិនដាច់ពីមាត់ថា នាងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។​ ជាការពិតណាស់ ក្រុមអ្នកគាំទ្រមួយចំនួនថែមទាំងបាននិយាយថា នាងមានរូបរាង និងមុខមាត់គួរឲ្យស្រលាញ់ជាង Seolhyun ដែលជាសមាជិកក្រុម AOA ទៅទៀត ៕ 












ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop


Tags: Moon Ga Kyung Seolhyun AOA Seoul South korea kpop