CamNews

តារា 

តារាស្រីមួយដួង ធ្វើឲ្យ Fan រន្ធត់ចិត្ត ក្រោយដឹងពីកំពស់ និងទម្ងន់ពិតប្រាកដ

ព័ត៌មានកំសាន្ត ៖ តារាស្រី Hyoeun ដែលជាសមាជិកក្រុម Stellar បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញកំពស់ និងទម្ងន់របស់នាង កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា Hyoeun មានកំពស់ដល់ទៅ ១.៧០ សង់ទីម៉ែត្រ រីឯទម្ងន់វិញត្រឹមតែ ៤៨ គីឡូក្រាមតែប៉ុណ្ណោះ ។ ប៉ុន្តែមួយរយៈពេលនេះ នាងបានធ្វើការសម្រក់ទម្ងន់នៅសល់ត្រឹមតែ ៤១ គីឡូទេ ​។​

ក្រោយពីបានដឹងអំពីទម្ងន់ និងកំពស់ពិតរបស់ Hyoeun ហើយ ក្រុមអ្នកគាំទ្រមានក៏កើតមានចិត្តរន្ធត់ខ្លាំងណាស់ និងបានសម្តែងនូវការ ព្រួយបារម្ភរបស់ខ្លួន ចំពោះសុខភាព និងសុខុមាលភាព របស់នាង ទៅថ្ងៃមុខគ្រែងជួបរឿងមិនល្អ ចំពោះផ្លូវកាយដែលមិនអាចស្មានដឹងមុន ៕







ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop


Tags: Seoul South korea kpop Hyoeun Stellar