CamNews

តារា 

ម៉ៅ ហាជី ត្រូវអាចារ្យធំ ជេថា អាតារាចម្រៀងប្រលងធ្លាក់?

ភ្នំពេញ​ ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ម៉ៅ ហាជី បានបង្ហោះរូបថតជាមួយនិងសារ គួរឲ្យភ្ញាក់ផ្អើលមួយ ដោយត្រូវអាខោនឈ្មោះថា អាចារ្យធំប្លែកស្លុយ ឆាតមកជេប្រមាថលោកថា អាតារាចម្រៀងប្រលងធ្លាក់ ។ 

ក្នុងនោះផងដែរ ម្ចាស់បទ "មិនភ័យរឿងស្រីមិនស្រលាញ់" បានបង្ហោះរូបថតភ្ជាប់ជាមួយនិងចំណងជើងថា "ខ្ញុំដឹងថានេះមិនមែនជាaccរបស់ម្ចាស់រូបទេ តែឆ្ងល់ថាហេតុអីបានជាធ្វើចឹង?ទំនេរ?រឺក៏អត់កាងារធ្វើ?ខ្ញុំមិនបានខឹងនឹងការជេររបស់គាត់ទេតែខ្ញុំផុសនេះគឺគ្រាន់តែចង់អោយបងប្អូនដឹងនឹងជាពិសេសអោយម្ចាស់រូបបានឃើញផង" ។ 


តារាចម្រៀងក៏បន្តអំពាវនាវដល់អ្នកនិយមលេងបណ្តាញសង្គមថា "ហើយសូមប្រុងប្រយត្ន័ផងបាទហើយជាពិសេសកុំឆាប់ជឿថាជាaccពិតណាព្រោះអី Facebook ងាយស្រួលបង្កើតទេ ស្ពឹកភ្នែក" ៕



ដោយ ៖ គន្ធា