CamNews

កីឡា 

ប៉ាក់គីអៅ មានបំណងចង់ប្រកួតលក្ខណៈអន្ដរជាតិក្រោយ នៅប្រទេសរបស់ខ្លួន

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បីឈ្មោះប្រចាំនៅ ប្រទេសហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីគម្រោងនៃការជ្រើសតាំង ទីកន្លែងប្រកួត លើកក្រោយ ដែលនឹងធ្វើនៅប្រទេសរបស់ខ្លួន ឈប់ទៅ អាមេរិកទៀតហើយ ។ 

ប៉ាក់គីអៅ បានថ្លែងថា " ខ្ញុំបានកំពុងតែជជែកគ្នាជាមួយក្រុមការងារ អំពីការសម្រេចចិត្ដនេះ ដើម្បីធ្វើការ​កំណត់ ទីតាំប្រកួត នៅប្រទេសហ្វីលីពីន ដែលជារឿងល្អបំផុត សម្រាប់ប្រទេស។ 

ថ្លែងពីសម្ដីរបស់លោក Bob Arum​ វិញ ក៏បានថ្លែងក្នុងឱកាស នោះដែរថា គាត់នឹងប្រគល់កិច្ចការទាំងអស់នេះ ឲ្យប៉ាក់គីអៅជាអ្នកសម្រេចទាំងស្រុងហើយ មិនថា ការចាប់គូរប្រកួត ក៏ដូចជា ជ្រើសរើសទីតាំង ពីព្រោះ​ឱកាសនៃការចូលរួមប្រកួត របស់គេ គឺ មិនមានច្រើនោះទេ ។ 

ប៉ាក់គីអៅ បានថ្លែងបន្ដទៀតថា គាត់អាចកំណត់ទីតាំងច្បាស់ ប៉ុន្ដែពេលវេលា គឺ មិនប្រាកដនៅឡើយទេ ដោយហេតុ គាត់រំពឹងទុកថា នៅដើមឆ្នាំក្រោយនេះ ហើយម្យ៉ាងវិញទៀត គាត់ត្រូវទៅរង់ចាំការអនុញ្ញាតពី​គ្រូពេទ្យជាមុនសិន​ អំពីមុខរបួសរបស់គាត់ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24 


Tags: boxing news Manny Pacquiao Floyd