CamNews

តារា 

ហ្វេនត្រេកអរមិនស្ទើរពេលដឹងថា នាង​ Aum Patcharapa ត្រៀមនឹង....!!

ថៃ ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងស្រីលំដាប់ A នាង Aum Patcharapa ក្នុងមួយឆ្នាំនាងសម្រេចចិត្តលេងតែមួយរឿងប៉ុណ្ណោះ ដូច្នេះហើយពេលលឺថា នាងនឹងសម្តែងរឿងថ្មីទើបធ្វើឲ្យហ្វេនត្រេកអរមិនស្ទើរនោះទេ ។ 

សុទ្ធសឹងតែរឿងទាំងអស់ទៅហើយ ដែលទទួលបានខមមិនល្អៗពីអ្នកទស្សនា ឲ្យតែតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះជាអ្នកសម្តែង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពដដែលបន្តទៀតថា រឿងថ្មីដែលមានចំនងជើងថា “Soi Nakee” ដែលត្រូវបានគេលឺតៗគ្នាថា តួស្រីគឺនាង Aum Patcharapa ហើយអ្នកដឹកនាំគឺផលិតកម្ម Mummai នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ប្រទេសថៃ ។ 

ទោះបីជាយ៉ាងណាក៏ដោយ នាង Aum Patcharapa ដែលជាសមីខ្លួននៅមិនទាន់ចេញមុខបញ្ជាក់នៅឡើយទេថា នាងនឹងសម្តែងរឿងនេះ ឬយ៉ាងណានោះទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Aum Patcharapa Mike Pattaradeth