CamNews

តារា 

ជាការពិតទេដែលថា តារាស្រីជើងចាស់នាង Aum Patcharapa កំពុងមានស្នេហាជាមួយសេដ្ឋីម្នាក់?

ថៃ​ ៖ នាង Aum Patchrapa និយាយថា ទំនាក់ទំនងរបស់នាងជាមួយសេដ្ឋីម្នាក់ឈ្មោះថា Pok Phornprapha ដែលត្រូវបានគេប្រទះឃើញអង្គុយជិតគ្នា នៅក្នុងរូបថតមួយសន្លឹក ។ 

ស្របជាមួយគ្នានេះផងដែរ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះបានថ្លែងប្រាប់អ្នកកាសែតថា រូបថតដែលបែកធ្លាយនោះគឺបានថតតាំងពីមួយឆ្នាំមុននៅក្នុងកម្មវិធីខួបកំណើតរបស់ Tong Twopee ដែលជាមិត្តប្រុសរបស់នាង Prang Kannarun ។ 

កំពូលតារាស្រីលំដាប់​ A បានបន្តទៀតថា ភាគច្រើនព័ត៌មានដែលចេញផ្សាយគឺនៅពេលដែលនាងថតរូបជាមួយនិងមិត្តភក្តិប្រុស ។ Aum Patcharapa សង្កត់ធ្ងន់ទៀតថា នាងឧស្សាហ៍ជួបជាមួយនិង Pok Phornprapha ណាស់ ប៉ុន្តែអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននេះនាងមិនទាន់មានសង្សារនៅឡើយទេ ។ ពេលខ្លះនាងទៅទិញឥវ៉ាន់ និងទទួលទានអាហារតែម្នាក់ឯងប៉ុណ្ណោះ Aum Patcharapa បញ្ជាក់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Aum Patcharapa Mike Pattaradeth