CamNews

តារា 

Jennifer Lopez អង្គុយសង្កៀតធ្មេញដាក់ Nicki Minaj ពីព្រោះតែការប្រចណ្ឌ័

 Jennifer Lopez ហាក់ដូចជាមានការមិនពេញចិត្ត ចំពោះ Nicki Minaj ខណៈពេលនាងកំពុងសំដែង ក្នុងកម្មវិធី Fashion Rocks កាលពីម្សិលមិញនេះ។ នៅពេលដែល Nicki Minaj កំពុង ច្រៀងបទ “Anaconda”​ នៅលើឆាក និងបញ្ចេញរូបរាងដ៏សិចស៊ីរបស់នាង Jennifer Lopez  ដែលអង្គុយនៅ ខាងក្រោម ឆាក ហាក់ដូចជាកំពុងសង្កៀតធ្មេញ និងមិនរីករាយទាល់តែសោះ។ 





 Casper Smart​ ដែលមានវ័យក្មេង និង ជាអតីតសង្សារ Jennifer Lopez គឺជាអ្នកបង្ហាត់រាំ វីដេអូ ចំរៀង “Anaconda”​ របស់ Nicki Minaj  ហើយគាត់ក៏បានជួយរៀបចំការសំដែងរបស់នាង​នៅក្នុង ព្រឹត្តិការណ៏នោះដែរ ។ ជាការពិតណាស់ ថ្មីៗនេះ  Casper និង Nicki បានចំណាយពេល ជាច្រើន នៅជាមួយគ្នា ហើយគាត់ក៏បាន ជួយរៀបចំការសំដែង របស់ Nicki​ នៅក្នុងកម្មវិធី ពានរង្វាន់ MTV VMAs កាលពីថ្ងៃទី​២៤ សីហាផងដែរ។


តើវាអាចទៅរួចទេ ដែលJennifer Lopez ហាក់ដូចជាមិនសប្បាយចិត្ត នៅពេលឃើញ អតីតប្តី របស់ខ្លួនទៅស្និទ្ធស្នាល ជាមួយនឹង Nicki ដូច្នេះ? វាគ្មានភស្តុតាង បញ្ជាក់ច្បាស់ពីរឿងនេះទេ ក៏ប៉ុន្តែ J.Lo (Jennifer Lopez) ពិតជាមិនសប្បាយចិត្តមែន ខណៈពេលមានការសំដែងដ៏សិចស៊ី របស់ Nicki Minaj ដោយនាងគ្រាន់តែអង្គុយអោបដៃ មើលតែប៉ុណ្ណោះ រីឯអ្នកដទៃវិញ នាំគ្នាស្រែកហ៊ោសប្បាយ នឹងការសំដែងរបស់ Nicki។

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  hollywoodlife 

 

 


Tags: Nicki Minaj Jennifer Lopez “Anaconda”​ Casper Smart