CamNews

តារា 

មុន​ពេល កញ្ញា Park Shin Hye ​ទៅជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​ហ្វីលីភីន នាង​នឹង​មក​ប្រទេស....

កូរ៉េ ៖ Park Shin Hye  នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីភីន ក្នុង​ជំនួប​អ្នក​គាំទ្រ និង​ដើម្បី​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ហាង​សម្លៀក​បំពាក់​ហ្វីលីភីន​ យីហោ BENCH!

កន្លង​មក លោក Lee Min Ho និង Siwon​ ក៏​ធ្លាប់ផ្សព្វផ្សាយ​ឲ្យ​ម៉ាកនេះ​ផង​ដែរ ប៉ុន្តែ​កាល​ពី​ខែមេសា តារា​សម្តែង​ដ៏​មាន​ទេពកោសល្យ​របស់​ប្រទេសកូរ៉េ កញ្ញា Park Shin Hye ត្រូវ​បាន​ជ្រើសរើស​ជា​ ​ឯកអគ្គរាជទូត​សុឆន្ទះប្រចាំ​ ហាង​សម្លៀក​បំពាក់​ហ្វីលីភីន​ យីហោ BENCH។




តួស្រី​ក្នុង​រឿង “Doctor” មួយនេះនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីភីន​នៅ​ថ្ងៃទី ២៨ ខែ​កក្កដា ដើម្បី​ផ្សព្វផ្សាយ​យីហោ BENCH និង​ធ្វើ​ជំនួប​​អ្នក​គាំទ្រ។

ស្រប​នឹង​ដំណើរ​ទស្សនកិច្ចនេះ​ដែរ កញ្ញា Park Shin Hye នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ទី​ក្រុង​ហុងកុង​នៅ​ថ្ងៃ​ទី ១០​មិថុនា មុន​ពេល​ដែល​នាង​ទៅ​កាន់​ តៃវ៉ាន់ ថៃ​ និង​ហ្វីលីភីន៕




ប្រភព៖ Koreaboo

ប្រែសម្រួល៖ High


Tags: Lee min ho Suzy Seoul South korea kpop Kim Sung Ryung