CamNews

តារា 

ប្រុសម្នាក់សិទ្ធស្នាលជាមួយ Bella ទាំងអត់គ្រែងចិត្ត Weir សោះ

ថៃ ៖ នៅក្នុងការប្រគុំតន្រ្តីមួយនាពេលថ្មីៗនេះ របស់តារាចម្រៀង ព្រមទាំងជាអ្នកនិពន្ធគឺលោក Udom Taepanich ហើយក្នុងនោះយើងក៏សង្កេតឃើញថា មានស្រីស្អាតប្រចាំប្រទេសថៃគឺនាង Bella ranee បានចូលរួមលើកទឹកចិត្តដល់រៀមច្បងផងដែរ ។

អ្វីដែលធ្វើឲ្យហ្វេនកាន់តែចាប់អារម្មណ៍នោះគឺ លោក Udom Taepanich ហាក់បង្ហាញភាពស្និទ្ធស្នាលជាមួយនិងនាង Bella ranee នៅកណ្តាលវ៉ូងមនុស្ស ដោយមិនបានគ្រែងចិត្តលោក Weir sukollawat ដែលជាសង្សាររបស់តួស្រីក្នុងរឿង "ឧត្តមភរិយា" ទាល់តែសោះ​ ។ 

ទោះបីជាយ៉ាងណា នាង Bella គឺចាត់ទុកលោក Udom ត្រឹមជារៀមច្បងប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ ៕

នាង Bella និងលោក Udom ក្នុងការប្រគុំតន្រ្តីមួយ


នាង Bella និងលោក Weir ដែលជាគូស្នេហ៍




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Weir sukollawat Bella ranee Udom Taepanich