CamNews

ភាពយន្ត 

Captain America បើកឆាកប្រយុទ្ធយកទស្សនិកជន ជាមួយ Superman និង Batman

បន្ទាប់ពីដាក់ បញ្ចាំងរឿង Captain America : The Winter Soldier រួចមក ឃើញលទ្ធផល ដែល​ទទួលបាន ពីទស្សនិកជន គឺពិតជាច្រើន លើសលុបមែន ។ ដោយសារតែ ការគាំទ្រដ៏ច្រើននេះ Marvel មានជំនឿ ទុកចិត្ត លើខ្លួនឯង យ៉ាងខ្លាំង ដោយដាក់គោលដៃ ប្រយុទ្ធជាមួយ ក្រុមហ៊ុន DC រឿង Superman vs Batman ។



បើតាមប្រភព ព័ត៌មានពី ក្រុមហ៊ុន Marvel បានអោយដឹងថា រឿងវគ្គទី ៣ របស់ Captain America ត្រូវបានគេ បញ្ជាក់ថ្ងៃបញ្ចាំងហើយ ។ វាពិតជាភ្ញាក់ផ្អើលណាស់ ព្រោះថាថ្ងៃបញ្ចាំង​ រឿង Captain America វគ្គ ៣ គឺចំថ្ងៃទី ៦ ឧសភា ២០១៦ ដែលត្រូវជាថ្ងៃ​ ដាក់បញ្ចាំងរបស់រឿង Superman vs Batman របស់ DC តែម្តង ។

 

រឿងទាំង ២ នេះកំពុង តែឌឺដងគ្នា ជាមួយនិង ពាក្យសំដី ផ្លែផ្ការ ទៅវិញទៅមក ដូចនេះ មានតែ​ទស្សនិកជនទេ ដែលអាចធ្វើ ជាអ្នកកាត់ក្តី ថារឿង ២ នេះអ្នកណា ជាអ្នកឈ្នះ នៅក្នុងឆ្នាំ ២០១៦ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie captain america batman superman marvel dc hollywood