CamNews

តារា 

តារាខ្មែរណាខ្លះ ដែលមានមិត្តជិតដិត ជាអ្នកសិល្បៈដូចគ្នា??

កំសាន្ត ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានមិត្តភក្តិជិតដិត ដែលយើងត្រូវចែករំលែកគ្នា ហើយមិត្តទាំងនោះគឺជាមិត្តដែលយើងទុកចិត្តក្នុងការចែករំលែករឿងស្ទើរគ្រប់យ៉ាង ដូចជាក្រុមគ្រួសារតែមួយយ៉ាងចឹង ។ 


ពាក្យថាមិត្តភាពគឺកាត់ថ្លៃមិនបានទេ វាមានន័យពិសេសមែនទែន ។ ឥលូវនេះ Camnews​ ក៏សូមធ្វើការណែនាំនូវ តារាខ្មែរខ្លះៗ ដែលមានមិត្តជិតដិត ជាអ្នកសិល្បៈដូចគ្នា ។ ចង់ដឹងថា មានតារារូបណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។

១. អ្នកនាង សុខ សុមោវត្តី, អ្នកនាង ភិន សុដាលីស និងកញ្ញា ស៊ិន យូប៊ិន 

តារាសម្តែងទាំងបីដួងនេះ គឺជាមិត្តជិតដិតនឹងគ្នា ។ ចំពោះ អ្នកនាង សុខ សុមោវត្តី និងអ្នកនាង ភិន សុដាលីស គឺត្រូវបានគេឃើញថា តែងតែប្រារព្ធពិធីខួបកំណើត ឬចូលរួមកម្មវិធីណាមួយជាមួយគ្នាញឹកញាប់ ។ ចំណែកឯតារាសម្តែងស្រីដ៏ស្រស់ស្អាត កញ្ញា ស៊ិន យូប៊ិន គឺជាមិត្តកាលនៅរៀនវិទ្យាល័យជាមួយនិង អ្នកនាង ភិន សុដាលីស ។ 





២. លោក ជា សុវណ្ណរិទ្ធ និងអ្នកនាង សុខ សុមោវត្តី

ពិធីករ និងពិធីការនីទាំងពីរដួងនេះ គឺជាមិត្តនឹងគ្នា តាំងពីប្រលូកក្នុងវិស័យសិល្បៈ លើកដំបូងមកម្ល៉េះ ហើយរួមការងារជាមួយគ្នាជារឿយៗ ដូច្នេះហើយទើបអ្នកទាំងពីរជិតដិតនឹងគ្នា ។ 





៣. អ្នកនាង សុគន្ធ នីសា និងតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា 

តារាចម្រៀងរួមផលិតកម្មទាំងពីរដួង គឺតែងតែហៅគ្នាពេញៗមាត់ថា គឺជាមិត្តសំលាញ់ ហើយអ្នកទាំងពីរ តែងតែបង្ហោះសកម្មភាពស្និទ្ធស្នាលជាច្រើនជាមួយគ្នា នៅលើបណ្តាញសង្គម ។ 





៤. កញ្ញា គង់ វង្សយ៉ាទី និងកញ្ញា ម៉ាក់ សែនសូនីតា 

ថ្វីត្បិតតែម្នាក់ជាតារាសម្តែង និងម្នាក់ទៀតជាពិធីការនី ប៉ុន្តែតារាស្រីរូបស្អាតទាំងពីរដួងនេះ ឃើញថាស្និទ្ធស្នាលនឹងគ្នាខ្លាំង ហើយថ្ងៃពិសេសៗណាមួយ តែងតែជួបជុំគ្នា ដូចជាថ្ងៃខួបកំណើត ជាដើម ។





ចុះមិត្តជិតដិតរបស់អ្នកជាអ្នកណា? បើអាច Mention ពួកគាត់ ដើម្បីឲ្យគាត់ដឹងថា អ្នកចាត់ទុកពួកគាត់ជាមនុស្សសំខាន់ ៕

ដោយ ៖ គន្ធា


Tags: Sokun kanha Chhorn sovannareach