CamNews

តារា 

ទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស នៅលើទឹកដីខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ យោងតាមការបង្ហោះរបស់លោក ហ្សូណូ បានឲ្យដឹងថា លោកបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីថត MV ថ្មី ក្នុងបទចម្រៀងមួយដែលមានចំណងជើងថា "កាត់ចិត្តបែបណា?" ។ 

នៅក្នុងនោះយើងក៏សង្កេតឃើញមិនមែនមានតែវត្តមានរបស់ លោក ហ្សូណូ នោះទេ ពោលគឺមានដូចជា កញ្ញា ឪក សុគន្ធកញ្ញា អ្នកនាង សុខ ស្រីនាង ជាដើម ។ ទទ្ទឹមនឹងនេះផងដែរ តារាចម្រៀងទាំង ៣ ដួងនេះ ថែមទាំងបានបង្ហោះរូបថតស្អាតៗជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស នៅលើទឹកដីខេត្តមណ្ឌលគិរី នៅខាងក្រោមទាំងអស់គ្នា ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

លោក ហ្សូណូ និង កញ្ញា ឪក សុគន្ធកញ្ញា

កញ្ញា ឪក សុគន្ធកញ្ញា

អ្នកនាង សុខ ស្រីនាង


ដោយ ៖ គន្ធា


Tags: Sokun kanha Zono Sok sreyneang