CamNews

តារា 

បែកធ្លាយ!! កាលពីម្សិលមិញ អំពីទំនាក់ទំនងស្នេហារបស់តារាស្រីល្បីឈ្មោះ Bingbing ជាមួយបុរសសង្ហាម្នាក់

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១០ ខែកក្កដា តារាស្រី Li Bingbing បានបង្ហោះរូបដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់គាត់ ជាមួយនិងបុរសសង្ហា Simon Quanzhou នៅលើគណនី Weibo ។ ដោយយោងតាមរូបថតនោះ គឺអ្នកទាំង ២ ត្រូវបានប្រពភពអ្នកសារព័ត៌មានគិតថា ជារូបថតដែលស្ថិតនៅក្នុងការប្រគុំតន្រ្តី "princely Chinese music industry," ។ 

អ្នកទាំង ២ ត្រូវបានគេឃើញថា ស្លៀកពាក់សាមញ្ញបំផុត ហើយក្រុមអ្នកគាំទ្រជាច្រើនបានបន្ថែមទៀតថា​ តារាស្រី Li Bingbing និងលោក Simon Quanzhou គឺជាគូស្នេហ៍ដែលសាកសមជាមួយគ្នាខ្លាំងបំផុត ហើយសចំណែកឯវ័យ វិញក៍សាកសមជាមួយគ្នាណាស់ដែរ ​​។ 




នៅពេលដែលអ្នកកាសែតបានសាកសួរអំពីទំនាក់ទំនងស្នេហាជាសាធារណៈ គូស្នេហ៍មួយគូនេះក៏មានការអៀនខ្មាស់ ហើយឆ្លើយថា វាគឺជាពេលវេលាដែលសាកសមបំផុត នៅក្នុងការបង្ហាញប្រាប់ក្រុមអ្នកគាំទ្រ ជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់ពួកយើងទាំង ២ ហើយក៍អរគុណអ្នកទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14