CamNews

តារា 

ម៉ូតពេក! ធ្វើឲ្យ Li Bingbing លេចចេញខោក្នុង ខ្មាសគេ ពេលចុះពីលើរថយន្ត

នៅក្នុងពិធីបង្ហាញនូវខ្សែភាពយន្តហូលីវូដមួយ ឯទីក្រុងហុងកុង នៅថ្ងៃទី ១៩ ខែមិថុនា កន្លងទៅនេះ តារាសម្តែងស្រីល្បីឈ្មោះ នាង Li Bingbing បានអចេតនាមានកំហុស ជាមួយនឹងឈុត សម្លៀក បំពាក់ Fashion របស់ខ្លួន។ ក្នុងនាមជាតារាសម្ដែង ក្នុងរឿង Transformers វគ្គ៤ នាង Li Bingbing ត្រូវបានគេចាត់ទុកថាជា ស្រីស្អាតម្ចាស់ផ្ទះ និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន កុះករ ពីសំណាក់អ្នកគាំទ្រ មកលើកទឹកចិត្ត។

បង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម នាងបានស្លៀកឈុតសម្លៀកបំពាក់ឆើតឆាយ ពណ៌ស ខ្មៅ ដែលមានការរចនាម៉ូតយ៉ាងលេចធ្លោ។ បើទោះជាមានភាពស្រស់ស្អាត និងល្អប្រណិត ប៉ុន្តែកត្តានេះ មិនបានផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន ឲ្យភ្លេចបាននូវទិដ្ឋភាព នៃការធ្វេសប្រហែសលេចចេញ ខោ ក្នុង របស់នាងបាននោះទេ។ 

ពេលដែលបោះជំហានចុះពីរថយន្តទំនើប Li Bingbing បានចំណាយពេលយូរគួរសម ដើម្បីរៀបចំ សម្រួលសម្លៀកបំពាក់របស់ខ្លួន។ នាងបានពឹងឲ្យជំនួយការបស់នាង ជួយផងដែរ។ ប៉ុន្តែជាក់ស្តែង ស្រីស្អាតនៅតែធ្វេសប្រហែស អចេតនាលេចចេញខោក្នុង នៅចំពោះមុខកាណុងកាមេរ៉ា របស់អ្នក កាសែតទៀត។

Li Bingbing ល្បីឈ្មោះជាមួយនឹងការស្លៀកនូវឈុតសម្លៀកបំពាក់បែប Fashion លំដាប់ខ្ពស់ និង ម៉ូតទាន់សម័យ ប៉ុន្តែនាងតែងតែមានការប្រុងប្រយ័ត្ន និងរក្សាបាននូវរូបភាពជិតៗ មិនលេចគ្រឿង ក្នុងឡើយ។ ជាប់ចិត្តជាមួយនឹងម៉ូតសម្លៀកបំពាក់បែបស្បៃស្តើង មើលឃើញសាច់ ជាយូរមកហើយ ប៉ុន្តែនេះប្រហែលជាលើកទីមួយហើយដែល Li Bingbing ជួបនូវបញ្ហាមិនល្អដូច្នេះ ជាមួយរ៉ូបមើល ធ្លុះដល់សាច់នេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ 24h


Tags: Li Bingbing Chinese actress Super star Entertainment