CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ យាងសម្ពោធ អគារមជ្ឈមណ្ឌល វិទ្យាសាស្ត្រប្រព័ន្ធប្រសាទ នៅកាល់ម៉ែត

ភ្នំពេញ៖ អគារមជ្ឈមណ្ឌល វិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលមានទីតាំង ក្នុងមន្ទីរពេទ្យ កាល់ម៉ែត ត្រូវបាន សម្ពោធដាក់ ឱ្យប្រើប្រាស់ នៅព្រឹកមិញនេះ ក្រោមអធិបតីភាព ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

មជ្ឈមណ្ឌលនេះ បានបំពាក់គ្រឿងសង្ហារឹម ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ស្របតាមការអភិវឌ្ឍ លើ​វិស័យ សុខាភិបាល ដែលជាភារកិច្ចចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នូវ​រាល់​ការផ្តល់​សេវា​សុខា​ភិបាល កំរិតខ្ពស់ ជូនប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននិងអនាគត។

មជ្ឈមណ្ឌលនេះ សាងសង់អំពីឥដ្ឋដំបូលប្រក់គ្បឿង មានកំពស់៤ជាន់បណ្តោយ៤៥ម៉ែត្រ ទទឹង​៣០​ម៉ែត្រ​ ស្រប​ តាមប្រព័ន្ធស្តង់ដារ មន្ទីរពេទ្យប្រទេសបារាំង។ មជ្ឈមណ្ឌលនេះ នឹងបំរើសេវា តាមឯក​ទេស​ ក្នុងនោះ-ផ្នែកវះកាត់ ប្រព័ន្ធប្រសាទ មនុស្សពេញវ័យ ២៤គ្រែ,-ផ្នែកវេជ្ជសាស្ត្រប្រព័ន្ធប្រសាទ មនុស្សពេញវ័យ ២៧គ្រែ,  ១៥គ្រែ,-ផ្នែក ប្រពោធនកម្មប្រព័ន្ធប្រសាទ ១៦គ្រែ,-ផ្នែកសណ្តំ ៨គ្រែ សរុប៩០គ្រែ រួមទាំងបន្ទប់វះកាត់ ៤បន្ទប់ បន្ទប់ពិគ្រោះជម្ងឺ ៨បន្ទប់ បន្ទប់ព្យាបាលដោយចលនា និងបន្ទប់បំរើការងារ វុទ្យាសាស្ត្រប្រព័ន្ធប្រសាទ មួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា គំរោងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនេះ បានចំណាយ ថវិកា​៨លាន​៥សែន ដុល្លារសហរដ្ឋអាមេរិក ក្នងុនោះ ចំនួន៤លាន៥សែនដុល្លារ ជាថវិកា របស់​រាជរដ្ឋាភិ​បាល ហើយ៤លានដុល្លារ ទៀត ជាជំនួយ របស់អង្គការ La chaine de l Espoir សម្រាប់​បំពាក់​សំភារះ​បរិក្ខា និងបណ្តុះបណ្តាល ធនធាន មនុស្សបន្ថែម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia