CamNews

តារា 

ក្តៅ​ទៀត​ហើយ! ស្រី​កំណាន់​ចិត្ត សុវណ្ណ មករា ចេញ​មុខ​ត​តាំង​ប្រពន្ធ​ដើម ឈិន ច័ន្ទសុធារី

(ភ្នំពេញ)៖ បន្ទាប់ពីមានការទម្លាយរូមភាពព្រមជាមួយអាថ៌កំបាំងស្នេហាលួចលាក់រវាងស្វាមីលោ​ក សុវ​ណ្ណ មករា ជាមួយនារីវ័យក្មេងជាតារាស្រីស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាពីសំណាក់​ប្រ​ពន្ធរៀបការស្របច្បាប់អ្នកនាង ឈិន ច័ន្ទសុធារី រហូតមានការសរសេរចុះផ្សាយយ៉ាងព្រោ​ងព្រាតនៅលើបណ្តាសាព័ត៌មានក្នុងស្រុកមកនោះភ្លាមៗនេះដែរតារាស្រី​ដែលរងនូវការចោទប្រកាន់ថាបានប៉ងដណ្តើមប្តីគេរូបនេះបានចេញមុខផ្ញើរសាហាក់មានបំណងចង់វាយបកទៅអ្នកនាង ឈិន ច័ន្ទសុធារី វិញថា អ្នកណាសាងបាបនឹងទទួលបានបាបកម្មនេះមកវិញ។


តាមរយៈអត្ថន័យខ្លឹមសារដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នារីរូបស្រ​​ស់ម្នាក់ដែលមានឈ្មោះថាYu Naបានលើកឡើងថាទេវតាមានភ្នែកអ្នកណាចង់សាងបា​បជាមួយខ្ញុំអ្នកនឹងបានបាបខ្ញុំដឹងខ្លួនខ្ញុំច្បាស់ថាខ្ញុំធ្វើអ្វី ហើយជីវិតអ្នកដែលសាងបាបនិង​រក​សេចក្តីសុខមិនបានហូរទឹកភ្នែកអស់មួយជីវិតមុខមាត់ខ្ញុំអ្នកបំផ្លាញអ្នកនឹងតបស្នងវិញដូចគ្នា។

សូមបញ្ជាក់ថា ការបញ្ចេញសារឆ្លើយតបខាងលើនេះពីសំណាក់តារាសម្តែងស្រីរូបនេះបានធ្វើ​ឡើងក្រោយពេលដែលអ្នកនាង ឈិន ច័ន្ទសុធារី ទម្លាយរូបថតតារាស្រីម្នាក់នេះ​ព្រមជាមួយ​ការសរសេ​រប​ញ្ជា​ក់​​ថា តារាស្រីនេះមិនត្រឹមតែពូកែសម្តែងនោះទេហើយនាងក៏ជាស្រីសម្រាប់តែកំដអារម្មណ៍ប្រុសៗអ្នកណាក៏ស្រួលជាមួយបានដែរប្រ​ហែសមិនបានទេហើយគួឲ្យខ្លាចសូ​មផ្តាំផ្ញើរទៅបងប្អូនបើមានបងប្រុសឬប្អូនប្រុសសូ​មប្រយ័ត្នស្រីរូបស្អាតតែមុខដើរហ៊ុចឲ្យតែប្រុសៗទេ៕


-ឈិន ច័ន្ទសុធារី ទម្លាយការពិត នៅពីក្រោយខ្នង​របស់​តារាស្រីម្នាក់ ដែល​ចង់បាន​ប្តីនាង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង