CamNews

តារា 

តារាស្រី ៣ ដួង ដែលមានមិត្តប្រុសជាមហាសេដ្ឋី

ថៃ ៖ តារាសម្តែងថៃនៅក្នុងក្រុម "Furby" ចំនួន ៣ ដួង ដែលមានមិត្តប្រុសជាមហាសេដ្ឋី គឺមានដូចជា នាង Mew Nittha, Matt Peeranee និងនាង Mint Chalida ។ 

១. នាង Matt Peeranee និងលោក Songkarn Taechanarong

តារាស្រីរូបនេះថ្មីៗនេះបានទាក់ទងជាមួយនិងសេដ្ឋីពោះម៉ាយម្នាក់ ដែលជាអតីតស្វាមីរបស់នាង Aff Taksaorn ។ Matt ត្រូវបានគេដឹងថា នាងបានបែកគ្នាជាមួយមិត្តប្រុសដែលទាក់ទងជាង ១៤ ឆ្នាំហើយមកផ្តើមស្នេហាជាមួយ Songkarn ។

២. Mew Nittha និងលោក Hi-So Shane

អ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នានៅក្នុងខែមិថុនា ឆ្នាំ​២០១៨ នេះ ។ ហើយសេដ្ឋីរូបនេះត្រូវបានគេដឹងថា ជាសង្សារចាស់របស់តារាសម្តែងស្រីនាង Cris Horwang ។ 

៣. នាង Mint Chalida និងលោក Pupaa Taechanarong

ទំនាក់ទំនងស្នេហាដ៍យូរអង្វែងអ្នកទាំងពីរត្រូវបានគ្រួសារទាំងសងខាងបានដឹងលឺ ។ មិនត្រឹមតែប៉ុណ្ណោះ Mint និង Pupaa ក៏បានចូលហ៊ុនគ្នាបង្កើតការ៉េមប្រ៊េនល្បីឈ្មោះផងដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdated 


Tags: Mew Nittha Matt Peeranee Mint Chalida