CamNews

តារា 

Fan Bingbing ជ្រើសយក Nicky Wu សម្រាប់ "ស្នេហាមួយរាត្រី"

កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបមួយជាមួយក្រុមអ្នកគាំទ្រ Fan Bingbing បានបង្ហើបពីបុរស
នៅក្នុងក្ដីស្រមៃរបស់ខ្លួន នោះគឺ Nicky Wu (Ng Kei-Lung / 吴奇隆 )។

ក្នុងជំនួបដែលមានកិច្ចសម្ភាសមួយនេះ   ក្រុមអ្នកយកព័ត៌មានបានប្រើប្រាស់  សំនួរដ៏អស្ចារ្យ​
ដើម្បីធ្វើឱ្យការជួបជុំនេះកាន់តែមានអត្ថន័យ ដោយពួកគេបានលើកយកតារាប្រុសជាច្រើនរូប
មកឱ្យ Fan Bingbing ធ្វើការជ្រើសរើស ជា "ស្នេហាមួយរាត្រី"។

នៅពេលត្រូវបានអ្នកសម្ភាស  លើកយកតារាប្រុសមួយចំនួន  ដែលមានរូបរាងសង្ហា   នៅក្នុង
ក្រុម The Little Tigers ( 小虎隊 ) សម្រាប់ឱ្យ Fan Bingbing ធ្វើការជ្រើសរើស ពេលនោះ កំពូល
ស្រីស្អាតរូបនេះ ថ្លែងថា ៖ "Banny Chen (陈志朋 ) ជាបុរសមិនសូវមាត់ក ,  Alec Su ( 苏有朋)
ដូចជាស្ដាប់បង្គាប់ណាស់។ កាលពីមុនខ្ញុំមិនយល់ប៉ុន្មាននោះទេ ពីអត្ថន័យ "ចរិត" ប៉ុន្ដែខ្ញុំយល់
ថា Nicky Wu ជាបុរសដែលមានចរិតល្អ និងសង្ហាបំផុត។ គាត់ជាបុរសក្នុងសុបិនរបស់ខ្ញុំ។ ប្រសិន
បាននៅក្បែរគាត់មួយរាត្រី គឺពិតជាពេញចិត្តខ្លាំងណាស់"។

 

ដោយ ៖ វិសាល
ប្រភព ៖ VE

 


Tags: Fan Bingbing Nicky Wu