CamNews

តារា 

ជាការពិតទេដែលថា Fan Bingbing មកផ្ទះវិញ ក្រោយគេចខ្លួនអស់ជាច្រើនថ្ងៃ?

តៃវ៉ាន់ ៖ យោងទៅតាមការចុះផ្សាយតាមរយៈ NTDTV បានឲ្យដឹងថា ​តារាសម្តែងស្រីនាង Fan Bingbing បានត្រលប់មកផ្ទះវិញបន្ទាប់ពីគេចខ្លួន ដោយជាប់ពាក់ព័ន្ធជាមួយនិងរឿងក្តីគេចពន្ធ ។ ព័ត៌មាននេះនៅមិនទាន់ទទួលបានបញ្ជាក់ពីសមីខ្លួននៅឡើយនោះទេ ។ 

កាលពីថ្ងៃទី ១៦ ខែកញ្ញា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Fan Bing Bing ហើយតារាស្រីរូបនេះ បានអនឡាញនៅវេលាម៉ោង ៤ ព្រឹក ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហោះសារមួយនៅលើផេកផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែបន្ទាប់ពី ១០ នាទីក្រោយមក សារបែរជាត្រូវបានលុប ។ 

យោងទៅតាមប្រភពជាច្រើន Bingbing បានបាត់មុខឈឹងដល់ទៅ ១០៧ ថ្ងៃ ក្រោយពីមានព័ត៌មានដែលទាក់ទងជាមួយនិងការគេចព័ន្ធ ។ ប្រភពដដែលបន្តថា នាងបានត្រលប់មកដល់ផ្ទះវិញដោយសុវត្ថិភាព ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Fan Bingbing