CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារ រថយន្តទេសចរណ៍ សម្លាប់ជនជាតិ កូរ៉េខាងត្បូង ច្រើននាក់ នៅក្រៅស្រុក

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៤ នាក់ ផ្សេងទៀត ទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណីវាយប្រហារ បំផ្ទុះគ្រាប់បែកអត្ត ឃាតទៅលើរថយន្តប៊ើស ទេសចរណ៍មួយគ្រឿង កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ នៅឯក្រុងរម ណីយដ្ឋាន តាបា ប្រទេស អេហ្ស៊ីប នេះបើយោតតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន ។

Alaa Mahmoud ជាមន្រ្តីជាន់ខ្ពស់មួយរូប បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា រថយន្តទេសចរ ណ៍មួយគ្រឿងនោះ ផ្ទុកអ្នកដំណើរ មានគ្នាដល់ទៅ ៣៣ នាក់ ជាជនជាតិ កូរ៉េខាងត្បូង ខណៈរថ យន្តខាងលើ ក៏កំពុងតែរង់ចាំឆ្លងព្រំប្រទល់ដែន ចូលទៅប្រទេស​ អ៊ីស្រាអែល ក្រោយពីមានដំ ណើរទស្សនាចរទៅមើល Greek Orthodox Monastery របស់ប្រទេស អេហ្ស៊ីប ។

លោក Hesham Zaazou រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រទេស អេហ្ស៊ីប បានផ្តល់ជាកិច្ចសម្ភាសន៍ តាមរយៈទូរស័ព្ទ ខណៈធ្វើដំណើរឆ្ពោះទៅកាន់ កន្លែងកើតហេតុអោយដឹងថា លោកពិតជាមាន ការក្រោធខឹងជាខ្លាំង ជាមួយនឹងវត្តមាននៃសោកនាដកម្មដ៏អាក្រក់ខាងលើនេះ​ ដោយផ្តើមចេញ ពីការវាយប្រហារ ពីសំណាក់ក្រុមភារវរករ បើទោះជាក្រុមការងារ សន្តិសុខ នៅក្នុងតំបន់ បាន ប្រឹងប្រែងក្នុងការរក្សាបាន សុវត្ថិភាព សន្តិសុខ យ៉ាងណា ក៏ដោយចុះ ។

ដោយឡែក ពុំមានសេចក្តីរាយការណ៍ណាមួយ ចេញផ្សាយអោយដឹង ថាមានអ្នកទទួលខុសត្រូវ រឿងខាងលើនៅឡើយទេ តែបើតាមការអះអាងជាជំហានដំបូង វាគឺជាស្នាដៃ របស់ក្រុមភារវរករ ជ្រុលនិយម ជនជាតិ អ៊ីស្លាម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Egypt Mummy