CamNews

គ្រោះថ្នាក់ 

បុរសចំណាស់ម្នាក់ស្លាប់ ខណៈពេលកំពុងរាំក្បាច់ Gangnam Style


ថ្មីៗនេះ មានបុរសជានជាតិអង់គ្លេសម្នាក់បានទទួលមរណៈភាព នៅពេលដែលកំពុងរាំក្បាច់
Gangnam Style នៅក្នុងពិធីជប់លៀងសំរាប់ថ្ងៃគ្រឹស្តម៉ាក់។

បុរសម្នាក់នោះមានឈ្មោះ Eamonn Kilbride វ័យ ៤៦ឆ្នាំ បានប្រារព្ធពិធីថ្ងៃគ្រឹស្តម៉ាក់នាថ្ងៃចុង
សប្តាហ៍កន្លងទៅនេះ ហើយលោកថែមទាំងបានរាំក្បាច់  Gangnam Style  យ៉ាងចះដៃទៀត
ផង។ ជាអកុសល នៅពេលដែលកំពុងរាំ ស្រាប់តែលោក Kilbride  បានដួលហើយស្លាប់ភ្លាម
មួយរំពេចតែម្តង។

ភរិយាលោក Kilbride ឈ្មោះ Julie បាននិយាយថា Kilbride មានជំងឺបេះដូង ហើយថ្ងៃក្នុងពិធី
ជប់លៀងនោះ Kilbride បានព្យាយាមសំដែងលេងសប្បាយ ដើម្បីជាភាពរីករាយមួយនៅក្នុង
ពិធី តែជាអកុសល លោកបែរជាដួលស្លាប់ទៅវិញ។

យោងតាមប្រសាសន៍របស់លោក   Professor Bernard Keavney   នៅសាកលវិទ្យាល័យ
Newcastle University បានឲ្យដឹងថា មនុស្សចាស់នៅអង់គ្លេសភាគច្រើនកំពុងប្រឈមមុខ
នឹងជម្ងឺបេះដូងហើយអ្វីដែលគួរតែប្រុងប្រយ័ត្ននោះ ក្រុមគ្រួសារគួរតែនៅក្បែរអមអ្នកជម្ងឺជា
និច្ច ទោះនៅខណៈពេលណាក៏ដោយ  (ឬពេលកំពុងរាំក្តី)   ។      ម៉្យាងវិញទៀតការរាំក្បាច់
Gangnam Style គឺតម្រូវឲ្យប្រើថាមពលខ្លាំង ជាហេតុមិនល្អឡើយសម្រាប់អ្នកមានជម្ងឺបេះដូង៕

ដោយ៖ មិនា
ប្រភព៖ huff


Tags: strange heart attack