CamNews

តារា 

តារាចម្រៀងក្រុម Girls’ Generation ហាក់ទទួលសន្ទុះគាំទ្រខ្លាំងប្រចាំ K-Pop

សមាជិកក្រុម Girls’ Generation ហាក់ទទួលបានសន្ទុះគាំទ្រខ្លាំងពីមហាជន សឹងតែគ្មានក្រុមណាប្រជែងបាន ខណៈដែលក្រុមនេះ មានសុទ្ធតែតារាចម្រៀងស្រីវ័យក្មេង។

Girls’ Generation ត្រូវគេស្គាល់ថា ជាក្រុមចម្រៀងលំដាប់កំពូលរបស់ K-pop ដែលសមាជិកក្រុមសុទ្ធតែជានារីស្រស់ស្អាត និងមានទេពកោសល្យល្អក្នុងការសម្តែង ព្រមទាំងបញ្ចេញក្បាច់រាំដ៏អស្ចារ្យ   ។

TaeTiSeo ជាតារាចម្រៀងម្នាក់ ក្នុងក្រុម Girls’ Generation ដែលធ្លាប់ទៅចូលរួមសម្តែង នៅកម្មវិធី Mnet Asian Music Awards ឆ្នាំ២០១៦ ហើយថ្មីៗនេះ Nayeon និង Jungyeon ដែលស្ថិតនៅក្រុមតារាចម្រៀង TWICE នោះ ក៏ត្រូវប្រម៉ាញ់បានថា ពួកគេក៏ជាអ្នកគាំទ្រ TaeTiSeo យ៉ាងស្ងាត់ៗដែរ កំឡុងពេលសម្តែងនៅកម្មវិធី MAMA 2016 ។

គ្រប់សមាជិករបស់ Girls’ Generation ត្រូវបានអ្នកគាំទ្រនិយាយថា ពួកគេសុទ្ធតែជាមនុស្សរួសរាយ រាក់ទាក់ ហើយសង្ឃឹមថា ក្រុមនេះនឹងទទួលការគាំទ្រពីមហាជនខ្លាំងថែមទៀត ព្រោះសមាជិកក្រុមជានារី ដ៏គួរឲ្យស្រឡាញ់ដូចជា Yoona និង Hyoyeon តែយ៉ាងណាក៏នៅមានក្រុមតារាចម្រៀងផ្សេងទៀតរបស់ K-pop សុទ្ធតែទទួលបានការគាំទ្រខ្លាំង ពីមហាជនដូចជា K-pop idols ។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង