CamNews

តារា 

HyunA បង្ហោះរូបលើកនេះ ទាក់ទាញការចាប់អារម្មណ៍អស់ទាស់ម៉ង

តារាកូរ៉េ ៖ HyunA បង្ហោះនៅលើគណនី Instagram ផ្ទាល់របស់នាង រូបលើកនេះ ទាក់ទាញការចាប់អារម្មណ៍អស់ទាស់ម៉ង ។ 

កាលពីថ្ងៃទី ០៤ ខែកញ្ញានេះ នាង HyunA ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះ ​និងជាប់ឈ្មោះជាតារាស្រីដែលមានរូបរាងសិចសុីជាងគេនៅក្នុងប្រទេសកូរ៉េបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន ស្ទើរហូរឈាមច្រមុះព្រោះរូបដែលនាងបានបង្ហោះនៅលើគណនី Instagram របស់នាង ដោយស្លៀកពាក់អាវ វាលពណ៍ស និងខោខ្លីពណ៍ក្រហម និងការតុបតែងមុខបែបសិចសុីបំផុត ហើយបើនិយាយអំពីរូបសម្រស់របស់នាង គឺស្រស់ស្អាត និងទាក់ទាញតែម្តង ។

ក្រោយមកស្រាប់តែមាន Fans របស់តារាចម្រៀងរូបនេះបាន commented នៅលើរូបថតដែលនាងបានបង្ហោះដោយនិយាយថា (ការបង្ហោះរូបលើកនេះ ទាក់ទាញការចាប់អារម្មណ៍អស់ទាស់ម៉ង) ។ 

ទទ្ទឹមនឹងនេះដែរ នាង Hyuna កំពុងតែមានការមមាញឹកយ៉ាងខ្លាំងជាមួយ អាល់ប៊ុមថ្មីរបស់នាងដែលត្រៀមនឹងចេញតែម្នាក់ឯងតែម្តង ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyuna Seoul South korea kpop