CamNews

តារា 

បែកធ្លាយកំលោះសង្ហាកូរ៉េ ជាប់ចិត្តជាមួយនិងនាង Yaya ក្រោយសម្តែងរឿងជាមួយគ្នា!!!

ថៃ ៖ ប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា តារាកូរ៉េលោក Nickhun ដែលជាសមាជិកក្រុមរបស់ 2PM បានចែចង់ដល់តារាសម្តែងថៃនាង Yaya Urassaya ខណៈពេលដែលកំពុងថតរឿង Brother & Sister ដែលផលិតដោយ GDH 559 ។ 

តារាចម្រៀង K-POP រូបនេះបានចេញមុខបដិសេធជាមួយនិងព័ត៌មានដែលថាខ្លួនកំពុងតែតាមចែចង់ដល់ Yaya Urassaya ។ ប៉ុន្តែតារាកូរ៉េរូបនេះនិយាយថា អ្នកទាំងពីរជិតដិតនឹងគ្នាណាស់ ហើយលោកជាប់ចិត្តជាមួយនិងអត្តចរិករួសរាយរបស់ Yaya ព្រមទាំងការសម្តែងដ៏ល្អឥតខ្ចោះរបស់នាងផងដែរ ៕

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ​thaistarnews


Tags: Yaya Urassaya Nickhun Sunny Suwanmethano