CamNews

តារា 

អីយ៉ា! ស្ងាត់ៗម្ចាស់បទ "បេះដូងមួយរយ" បង្ហើបថាគូស្នេហ៍ជាអ្នកធ្វើការធំ!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងរូបស្រស់ដែលច្រកក្រោមផលិតកម្ម ភ្លេងរីខត កញ្ញា លាង សុផាឡែន បានបង្ហើបប្រាប់ទាំងអៀនខ្មាស់ថា នាងកំពុងតែមានទំនាក់ទំនងជាមួយនិងបុរសម្នាក់ជាមន្ត្រីប៉ូលិស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ រូបនាងសូមមិនបញ្ចេញតួនាទីឲ្យជាក់លាក់ទេ ព្រោះកំពុងតែស្ថិតក្នុងដំណាក់កាលយល់ចិត្តគ្នា ។ 

ម្ចាស់បទ "បេះដូងមួយរយ" កញ្ញា សុផាឡែន បានបន្ថែមទៀតថា នាងក៏មិនទាន់ដឹងដែរថា នាងនិងមិត្តប្រុសអាចនឹងឈានដល់ដំណាក់កាលរៀបការ ឬ ក៏អត់ទេ ព្រោះទើបតែទាក់ទងគ្នាបានមួយរយៈ ដូច្នេះហើយមិនទាន់អាចនឹងយល់ចិត្តគ្នាមួយរយភាគរយទេ ។ តារាចម្រៀងរូបនេះបន្ថែមទៀតថា មុននឹងសម្រេចចិត្តរៀបការ នាងត្រូវតែមានជីវភាពល្អ ប្រសើរជាមុនសិន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងមួយដួងនេះសព្វថ្ងៃក៏មានការងារមមាញឹកណាស់ដែរក្នុងការងារសិល្បៈរបស់នាង ស្ទើរតែដកឃ្លាមិនចង់រួចទៅហើយ ៕







ដោយ ៖ គន្ធា