CamNews

តារា 

ស្អីក៏ដល់ថ្នាក់នឹង! តារាចម្រៀងស្រី លាង សុផាឡែន ត្រូវភរិយាស្រប់ច្បាប់ ហែកមុខថា កំពុងទាក់ទងប្តីគេ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដែលធ្លាប់បង្ហើបប្រាប់ថា ខ្លួនមានគូស្នេហ៍ហើយ ព្រមទាំងកំពុងតែមើលចិត្តគ្នា មុនដឹកដៃគ្នាចូលរោងការថែមទៀតផង ប៉ុន្តែពេលនេះស្រាប់តែជួបរឿងនឹកស្មានមិនដល់ថា បុរសដែលនាងកំពុងតែទាក់ទងគឺមានភរិយានិងកូនរួចទៅហើយ ។ 

ដោយយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ភរិយាស្រប់ច្បាប់ ហែកមុខថា កញ្ញា លាង សុផាឡែន កំពុងទាក់ទងប្តីគេ បានលើកឡើងថា "ស្គាល់ស្រី អ្នកចម្រៀងនេះ ដែរទេ? ស្រីអ្នកចម្រៀង ដែលថោកទាប ទាក់ទង ប្តីគេ បើទោះជាដឹងគេ មានប្រពន្ធកូនក៏ដោយចុះ ធ្លាប់តែ ទៅនិយាយគ្នាស្រួលៗ បែបភាសាមនុស្ស ហើយ វាថាឈប់តែធាតុពិត វាមិនបានឈប់នោះទេ ថែមទាំង រំអុកប្តីគេ ឲ្យយកវាទៅអនាគតទៀត ហួសពីការទ្រាំបានហើយដែលខ្ញុំត្រូវលាក់ការឈឺចាប់ហ្នឹង តែឯង ដែលមនុស្សដែលថោកទាបរស់បានសុខ ហើយគ្មានអ្នកណាដឹងពី មុខមាត់ពិតវា គេមានប្រពន្ធកូន ហើយ នៅប្រើ មាយារ ភាពថោកទាប ក្នុងការឆក់ប្តីគេ ទៀត មិនអាណិត ដល់ប្រពន្ធកូនគេដែល មិនដឹងខ្យល់ទៀត ........នៅបណ្តើរគ្នាទៅណាចេញ មុខចេញមាត់ មិនខ្មាស ឆ្កែ ឆ្មាសោះ តែថាទៅបើវាចេះខ្មាស វាធ្វើ ចឹង ទៅមិនរួចទេ ។ ចង់ដឹងថាវា មាន ដែលគិតទេ បើរឿងហ្នឹងកើតលើគ្រួសារវាវិញ នឹងគិតយ៉ាងម៉េច! មើលតែមុខ មិនសមថោកថ្នាក់ហ្នឹងសោះ តែធាតុពិត ថោកហួសពីការស្មាន។ គ្មានសមត្ថភាព រកប្រុស បាន ឲ្យតែឃើញប្តី អ្នកណាទាក់ភ្លាម និយាយទៅស្រលាញ់តែប្តីគេ មកពីខ្ញុំ និង ក្រុមគ្រួសារ ជាមនុស្សជឿលើបុណ្យបាប បើប៉ះចំ គេហ៊ាន ប្រហែលជាស្រីហ្នឹងមិនដឹងទៅជា ស្អី ទៅ ហើយទេ" 

ក្រោមមកក៏មានអ្នកនិយមលេងអិនធឺណិតជាច្រើនហួសចិត្តស្ទើរគ្រប់ៗគ្នា មិននឹកស្មានថា តារាចម្រៀងស្រីមួយទាំងមូល បែរជាមានរឿងអាស្រូវមិនសមរម្យកើតមានបែបនេះទៅវិញ ៕




តារាចម្រៀង កញ្ញា លាង សុផាឡែន និងមិត្តប្រុស 




នេះគឺជារូបថតរបស់ប្រពន្ធនិងកូនរបស់សង្សារកញ្ញា លាង សុផាឡែន


ដោយ ៖ គន្ធា


ប្រភព ៖ FB