CamNews

តារា 

សារខ្លីតែមានន័យជ្រាលជ្រៅរបស់មេក្រុម SHINee ផ្ញើរទៅកាន់ Jonghyun

កូរ៉េ ៖ ក្រោយពីសមាជិកក្រុម SHINee ម្នាក់គឺ លោក Key និងតារាល្បីៗជាច្រើនទៀត ក៏ដូចជាក្រុមហ៊ុន SM Entertainment បានធ្វើការផ្ញើរសារជាលើកចុងក្រោយជូនដល់ កំពូលតារាចម្រៀង Jonghyun ពេលនេះក្នុងនាមជាមេក្រុមម្នាក់គឺ Onew ក៏ត្រូវបានបែកធ្លាយសាររបស់លោក នៅលើបណ្តាញសង្គម ដែលបញ្ចេញនូវពាក្យក្នុងចិត្តខ្លះ ទៅដល់កូនក្រុមរបស់ខ្លួន ដែលបានបាត់បង់ជីវីតដោយការធ្វើអត្តឃាត កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងទៅនេះ ដោយលើកឡើងថា "វាមិនសំខាន់ទេ ដែលថាអ្នកជាអ្នកណា ឬអ្វីដែលអ្នកបានធ្វើនោះ។ សូមត្រឹមចងចាំថា មានមនុស្សម្នាក់ដែលស្រលាញ់អ្នកជាងដែលអ្នកស្រលាញ់ខ្លួនឯង ហើយខ្ញុំនឹងនៅទីនេះដើម្បីលើកទឹកចិត្តអ្នកផងដែរ ខ្ញុំស្រលាញ់អ្នកខ្លាំងបំផុត" ។ បើទោះបីជាសារនេះខ្លីក៏ពិតមែន ប៉ុន្តែវាអាចបញ្ជាក់ន័យនូវទឹកចិត្តស្រលាញ់ដ៏ធំធេងរបស់ Onew ទៅកាន់ Jonghyun ។ 

ក្នុងនាមជាមេក្រុមរបស់ SHINee ហើយជាពិសេសនោះគឺ លោកមានសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយនឹង Jonghyun ជាងគេគឺ Onew បានព្យាយាមចាត់ចែងពិធីបុណ្យសព និងចាំជួយលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសព ព្រមទាំងសមាជិកម្នាក់ទៀតរបស់ SHINee គឺលោក Key ដែលមើលទៅមានភាពទន់ជ្រាយនិងពិបាកទទួលយកជាងគេ ចំពោះការស្លាប់របស់ Jonghyun ៕

-ចុចអាន ៖ សំបុត្រមួយសន្លឹកដ៏សែនក្តួកក្តួលចិត្តរបស់សមាជិកក្រុម SHINee ម្នាក់ ផ្ញើរទៅកាន់ Jonghyun

-ចុចអាន ៖ Taeyeon និយាយអ្វីទៀតហើយ ទៅកាន់សាកសពរបស់ Jonghyun?

លោក Onew និង Jonghyun 






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea Onew