CamNews

ព័ត៌មានអន្តរជាតិ 

អនុប្រធានាធិបតី អាមេរិក Joe Biden រិះគន់ Donald Trump ថា "ជនអគតិ ចេះជាងគ្រូទៅទៀត"

ព័ត៌មានអន្តរជាតិ ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden បានប្រាប់ទៅដល់បេក្ខភាពប្រធា នាធិបតីអាណត្តិថ្មីដែលទើបតែជាប់ឆ្នោត លោក Donald Trump ឲ្យកែប្រែមានការលូតលាស់ឡើង ស្របពេលដែលលោក Joe Biden បានធ្វើការរិះគន់ទៅនឹងការវាយប្រហារ របស់លោក Trump ទៅ លើសមាគមស៊ើបអង្កេត ។ 


គួរបញ្ជាក់ថា ថ្ងៃអាទិត្យសប្តាហ៍នេះ លោក Donald Trump នឹងចេញមុខធ្វើសេចក្តីសង្ខេបពាក់ព័ន្ធ ទៅនឹងការចោទប្រកាន់ថារុស្ស៊ី ជាអ្នកជួយជ្រោមជ្រែងឲ្យលោក ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋ អាមេរិក អាណត្តិថ្មី តាមរយៈការ Hack ចូលទៅក្នុងប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិក ។ ប៉ុន្តែលោក Trump បានមានមន្ទិលសង្ស័យទៅនឹងការចោទប្រកាន់ ឈានទៅធ្វើការបដិសេធថាភាគីរុស្ស៊ីជួយ ជ្រោមជ្រែងលោក ស្របពេលដែលលោក Trump បានធ្វើការរិះគន់សហគមន៍ស៊ើបអង្កេតតាមរយៈ បណ្តាញទ្វីតធើ ។ 

ប្រតិកម្មឆ្លើយតបទៅនឹងការរិះគន់ខាងលើនេះហើយ អនុប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ឲ្យដឹងថា ច្បាស់ណាស់ វាពិតជាអគតិសម្រាប់បេក្ខភាពប្រធានាធិបតីជាប់ឆ្នោត បែរជាមិនឲ្យជំនឿ ជាក់ទៅលើភ្នាក់ងារស៊ើបអង្កេត ។




តាមរយៈបទសម្ភាសន៍ដល់បណ្តាញ PBS សហរដ្ឋអាមេរិកនោះ លោក Joe Biden អះអាងក្តែងៗ ឲ្យដឹងយ៉ាងដូច្នេះថា "សម្រាប់បេក្ខភាពប្រធានាធិបតី ដែលមិនមានជំនឿជាក់ និងមិនបានត្រៀម ខ្លួនជាស្រេចក្នុងការស្តាប់/ក្នុងការទទួលយក ចាប់តាំងពីនាយកដ្ឋានស៊ើបអង្កេត រហូតដល់ CIA នោះ ពិតជា អគតិខ្លាំងណាស់" ។ ច្រើនជាងនេះទៅទៀត លោក Joe Biden បន្តឲ្យដឹងថា "គំនិតដែលថា អ្នកបានដឹងច្រើនជាងសហគមស៊ើបអង្កេតបានដឹងនោះ ប្រៀបបាន ជាអ្នកដឹងច្រើនជាង សាស្រ្តាចារ្យទៅទៀត ប្រការនេះចង់បានន័យថា មិនចាំបាច់អាន ក៏បានដឹងច្រើននោះដែរ" ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី​


Tags: US China Hong Kong Pentagon Int news Hot news