CamNews

តារា 

ល្បីថា គង់ វង្សយ៉ាទី ចូលចិត្តស្ទីលថតរូបអត់ ពាក់អាវវ៉ែនតាទាក់ទាញ ចំណាប់អារម្មណ៍

ភ្នំពេញៈ  តារាសម្តែង និងជាពិធីការិនី សំឡេងស្អក រាងតូចច្រឡឹង កំពុងតែមាន ប្រជាប្រិយភាព
កញ្ញា គង់ វង្សយ៉ាទី នាពេលកន្លងមកធ្លាប់មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនចុះផ្សាយថា នាង
ថតរូបអត់ពាក់អាវក្នុង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ។ តែថ្មីៗនេះ មានប្រភពព័ត៌មានបាន
បង្ហើបប្រាប់ឲ្យដឹងថា ការរំលេចឲ្យឃើញ រូបថតសិចស៊ី ទាំងអស់នោះដោយសារ តែនេះជាស្ទីល
ចូលចិត្តនិយមថតរូប អត់ពាក់អាវក្នុង ដើម្បីទាក់ទាញ ការចាប់អារម្មណ៍។

បើតាមប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ឲ្យដឹងថា កន្លងមកទស្សនិកជន ប្រាកដជាធ្លាប់ឮថា តារា
ស្រីចាប់ផ្តើមលេចធ្លោថ្មោងថ្មី កញ្ញា យ៉ាទី ហាក់មានស្ទីល ក្នុងការទាក់ទាញ ការចាប់អារម្មណ៍ពី
មហាជន និងស្រទាប់យុវវ័យ ខុសប្លែកពីតារាដទៃ ដោយនាងជ្រើសយម ការទាក់ទាញប្រជាប្រិយ
ភាព ដោយថតរូបបែប ស្រើបស្រាល សម្ញែងសុដន់ អត់មានពាក់អាវក្នុង ឬក៏ស្លៀកពាក់ខើចលើ
បង្អួតសាច់ដើមទ្រូង ជាដើម។

យោងតាមការបង្ហើប ពីប្រភពក្រៅផ្លូវការនេះ ត្រូវបានម្តាយរបស់ កញ្ញា គង់ វង្សយ៉ាទី បានប្រាប់
LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នេះថា អ្នកស្រីពិតជាមានការហួស
ចិត្តណាស់ ក្រោយពីឃើញព័ត៌មានគេ ចុះផ្សាយវាយប្រហារ កូនស្រីរបស់គាត់បែបនេះ វាគឺជារឿង
មិនពិតទាល់តែសោះ ។ ទឹកចិត្តជាម្តាយ នៅពេលឮរឿងបែបនេះ ពិតជាពិបាកចិត្ត ស្ទើរតែហាស្តី
មិនរួចទៅហើយ ។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា "ចំពោះរូបថត ដែលគេចុះផ្សាយនោះ មិនមែនជារឿងពិតទេ ខ្ញុំគិត
ថាការចុះផ្សាយ ព័ត៌មាននោះ ជាការវាយប្រហារកូនស្រីខ្ញុំ ពេលកំពុងមាន ភាពលេចធ្លោ ព្រោះជា
ធម្មតា គ្មានមនុស្សស្រី ណាម្នាក់ចេញ ទៅណាមកណាមិនពាក់អាវក្នុងទេ ។ ជារឿងមិនគួរឲ្យជឿទេ
ហើយក៏គ្មានស្ត្រី ខ្មែរណាគេ ធ្វើបែបនោះដែរ។ ខ្ញុំសុំបដិសេធ ទាំងស្រុងលើការ លើកឡើងថា កូន
ខ្ញុំយកការបញ្ចេញភាពសិចស៊ី ដោយមិនពាក់អាវក្នុងនោះ គ្មានអ្នកណា ម្នាក់គេយក ការទាក់ទាញ
ការចាប់អារម្មណ៍ តាមវិធីនេះទេ" ។

ម្តាយរបស់ស្រីស្រស់ កញ្ញា យ៉ាទី បានប្រាប់ដោយសំដីហួសចិត្តថា ពេលខ្លះព័ត៌មានចុះផ្សាយ
វាយប្រហារកូនអ្នកស្រី ខ្លាំងពេក ធ្វើឲ្យទឹកចិត្តជាម្តាយ ក៏ដូចជាគ្រួសារ មានការអាក់អន់ចិត្តជា
ខ្លាំង ព្រោះថាពាក្យសំដីទាំងអស់ នោះវាមិនពីរោះទេ ហើយក៏ធ្វើឲ្យប៉ះពាល់កិត្តិយស របស់កូន
ស្រីគាត់ទៀត។

អ្នកស្រីបានប្រាប់ដោយលើកឡើងថា "ខ្ញុំនិងណែនាំ ក៏ដូចជាប្រាប់អា យ៉ាទី ឲ្យមានការប្រុងប្រយ័ត្ន
ចំពោះការស្លៀកពាក់ជាងមុន ព្រោះថាមានក្រសែភ្នែក ច្រើនណាស់ សំឡឹងមើលមកនាង មានទាំង
អ្នក ស្រឡាញ់និង ស្អប់មិនដឹងថា គេគិតបែបណាទេ ព្រោះថាពេលនេះ កូនស្រីខ្ញុំ ចាប់ផ្តើមមាន
ប្រជាប្រិយភាព មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានព័ត៌មាន មិនល្អលេចឮ មិនចេះចប់ "៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong vongyaty entertainment khmer star actress mc